ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Manny Pacquiao ត្រៀមវ៉ៃជាមួយជើងខ្លាំងគុយបា នៅថ្ងៃទី២១ សីហានេះ

អាមេរិក៖ កីឡាករ Yordenis Ugas ដែលជាម្ចាស់ខ្សែក្រវាត់ WBA welterwieght នឹងត្រូវចូលខ្លួនមកប្រកួតទល់នឹងកំពូលកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao នៅចុងខែនេះ ក្រោយមានការសម្រេចផ្លាស់ប្តូរគូប្រកួតជាផ្លូវការ បន្ទាប់ពីម្ចាស់ខ្សែក្រវាត់ WBC និង IBF, Errol Spence Jr. មានរបួសភ្នែក។ កីឡាករអាមេរិក Errol Spence Jr. ដែលត្រូវលុបចោលការប្រកួតនេះ បន្ទាប់ពីត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថាគេមានបញ្ហារបួសភ្នែក និងត្រូវការការវះកាត់។

 ដោយឡែក ណែនាំឱ្យស្គាល់នូវគូប្រកួតថ្មីកីឡាករវ័យ ៣៥ ឆ្នាំគុយបា Yordenis Ugas ខណៈការប្រកួតរបស់គេចុងក្រោយបំផុតគឺយកឈ្នះ Abel Ramos ឈ្នះខ្សែក្រវាត់ WBA កាលពីខែវិច្ឆិកា។តាមពិតទៅ Ugas មានគម្រោងជួបប្រកួតជាមួយកីឡាករ Fabian Maidana ឯណោះទេ ប៉ុន្តែនៅពេលនេះរូបគេត្រូវបានប្តូរមកជួប Manny Pacquiao ជំនួសវិញ។

សូមបញ្ជាក់ថា ការប្រកួតរវាង Manny Pacquiao និង Yordenis Ugas នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១ ខែសីហាខាងមុខនេះនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក