ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារ ណែនាំឱ្យកម្មកររោងចក្រដែលរងជន់លិច ប្រុងប្រយ័ត្នចំពោះការឆក់ចរន្តអគ្គិសនី

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យម្ចាស់រោងចក្រ និងសហគ្រាស ក្នុងករណីរងការជន់លិចដោយសារទឹកភ្លៀង ត្រូវត្រៀមផែនការសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករនិយោជិត។ ជាមួយគ្នានេះ កម្មករនិយោជិត ក៏ត្រូវប្រុងប្រយ័ត្នចំពោះករណីឆក់ចរន្តអគ្គិសនី លង់ទឹក សត្វទិច ចឹក ឬខាំ។

ក្រសួងការងារបានណែនាំឱ្យម្ចាស់នាយករោងចក្រ និងសហគ្រាស ត្រូវធ្វើការត្រួតពិនិត្យបណ្ដាញអគ្គិសនីឱ្យបានត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស សុវត្ថិភាព សម្រាប់បង្ការ និងបញ្ចៀសនូវបញ្ហាចាំបាច់ចំពោះមុខទៅតាមកាលៈទេសៈជាយថាហេតុណាមួយ។

ម្ចាស់រោងចក្រ សហគ្រាស ត្រូវមានវិធានការរៀបចំការសង្គ្រោះបឋម និងវិធីសាស្ត្រជួយសង្គ្រោះមានជាអាទិ៍ ក្នុងករណី លង់ទឹក ឆក់ចរន្តអគ្គិសនី សត្វទិច ចឹក ឬខាំ ហើយត្រូវទុកដាក់វត្ថុធាតុដើម សម្ភារសំខាន់ៗ និងសារធាតុគីមីឱ្យបានត្រឹមត្រូវផុតពីទឹក និងមាន សុវត្ថិភាព ជាពិសេសវត្ថុធាតុដើម និងសារធាតុគីមីដែលមានប្រតិកម្មជាមួយទឹក។

ជាមួយគ្នានេះត្រូវរៀបចំដាក់ស្លាកសញ្ញាការហាមឃាត់នៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកជន់លិច ឬហូរខ្លាំង ហើយត្រូវត្រៀមស្បៀងអាហារ និងទឹកស្អាត សម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់អំឡុងពេលរង់ចាំក្រុម ជួយសង្គ្រោះទៅដល់ ក្នុងករណីកម្មករនិយោជិតជាប់គាំងក្នុងរោងចក្រ សហគ្រាស នៅពេល មានទឹកជំនន់។

ចំពោះកម្មករ និយោជិត ក្រសួងការងារណែនាំឱ្យមានការប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួនមានជាអាទិ៍ ឆក់ចរន្តអគ្គិសនី លង់ទឹក សត្វទិច ចឹក ឬខាំ ត្រូវចូលរួមអនុវត្តជាចាំបាច់តាមការណែនាំរបស់និយោជក និងអាជ្ញាធរពាក់ព័ន្ធ និងត្រូវផ្ដល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពរបស់ខ្លួន ទៅកាន់និយោជកជាប្រចាំក្នុងអំឡុងពេលឈប់សម្រាកដោយសារគ្រោះទឹកជំនន់។

ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតត្រូវជូនដំណឹងមកក្រសួង ការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ២១២៩៧” ឬក្រុមតេឡេក្រាម «សម្រាប់និយោជក» https://t.me/EmployerChat ឬក្រុមតេឡេក្រាម "សម្រាប់កម្មករនិយោជិត" https://t.me/KhmerWorkerChat និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករ និយោជិតក្នុងអំឡុងពេលមានទឹកជំនន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក