ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិអប្សរារៀបចំប្រព័ន្ធដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្តោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្ត

សៀមរាប៖ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្ដោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្ត។

មុនមានការស្ដារសម្អាតនេះ ប្រឡាយតាមបណ្តោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្តនេះ មានសំរាម កំណកដីក្រាស់ ស្លឹកឈើ ដែលធ្វើឱ្យស្ទះដល់លំហូរទឹក និងមានទឹកដក់ថែមទៀតដែលធ្វើឱ្យមានបរិស្ថានមិនស្អាត។

សកម្មភាពខាងលើនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣មក ដោយក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានចុះធ្វើការរៀបចំប្រព័ន្ធប្រឡាយដោះទឹកភ្លៀង និងធ្វើការសម្អាតកំណកដី សំរាម ស្លឹកឈើចេញដើម្បីកុំឱ្យស្ទះដល់លំហូរទឹកនៅពេលដែលមានភ្លៀងខ្លាំងម្ដងៗ។ រហូតមកដល់ពេលនេះ ក្រុមការងារនៅកំពុងមមារញឹកបន្តស្ដារសម្អាត និងរៀបចំប្រព័ន្ធដោះទឹកនៅតាមបណ្តោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្តឱ្យដំណើរការល្អឡើងវិញ។

ក្រោយពេលការងារស្ដារសម្អាតនេះរួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថានឹងធ្វើឱ្យបរិស្ថានស្អាត និងមានសោភ័ណភាពស្រស់ស្អាតដែលជាទីទាក់ទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះបន្ថែម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក