ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ទីរសង្គមកិច្ចខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ ជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព

ភ្នំពេញ៖ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សាន់ រតនា បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន សហការជាមួយមន្ទីរសង្គមកិច្ចខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីចុះជំរុញការងារកំណត់អត្តសញ្ញាណកម្មពិការភាពចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ការកំណត់អត្តសញ្ញាណកម្មពិការភាព នៅទូទាំងប្រទេស ក្នុងគោលបំណងជួយសម្របសម្រួលបច្ចេកទេស និងពង្រឹងគុណភាពដល់គ្រូបង្គោលថ្នាក់រាជធានីខេត្ត និងជនបង្គោល ឃុំ/សង្កាត់ ក្នុងការចុះកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់បងប្អូនជនមានពិការភាពនៅតាមបណ្តាឃុំ/សង្កាត់នានា។

ក្រៅពីផ្តល់អត្ថប្រយោជន៍សម្រាប់ជនមានពិការភាពតាមរយ:បណ្ណសម្គាល់ជនមានពិការភាព ការកំណត់អត្តសញ្ញាណកម្មពិការភាពនឹងជួយឱ្យប្រទេសកម្ពុជាមានប្រព័ន្ធទិន្នន័យជនមានពិការភាពដែលមានលក្ខណៈស្តង់ដាររួមមួយតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពឱ្យទទួលបានការលើកកម្ពស់សេវាគាំពារ ការអភិវឌ្ឍដល់ជនមានពិការភាព និងសេវាសង្គមនានាប្រកបដោយសមធម៌ និងបរិយាបន្ន ក្នុងការចូលរួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក