ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គភាពប្រឆាំងអំពើពុករលួយ ជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ៣ពាន់នាក់សម្រាប់សង្កេតការណ៍ថ្ងៃប្រឡងបាក់ឌុប

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសពីការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣ ០៤០នាក់ ដើម្បីសង្កេតការណ៍ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងនៅថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២៣។

អង្គភាពប្រឆាំងអំពើពុករលួយ ជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តសម្រាប់សង្កេតការណ៍ប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញ ចំនួន ៥៥២នាក់ ខេត្តបន្ទាយមានជ័យ ចំនួន ១៣៣នាក់ បាត់ដំបង ចំនួន ២០៤នាក់ កំពង់ចាម ចំនួន ១៩៤នាក់ កំពង់ឆ្នាំង ចំនួន ៩៥នាក់ កំពង់ស្ពឺ ចំនួន ១១៤នាក់ កំពង់ធំ ចំនួន ១៣២នាក់ កំពត ចំនួន ១២៣នាក់ កណ្តាល ចំនួន ២៤៣នាក់ កោះកុង៣០នាក់ ក្រចេះ ចំនួន ៥២នាក់ មណ្ឌលគីរី ចំនួន ១៦នាក់ ព្រះវិហារ ចំនួន ៤២នាក់ ព្រៃវែង ចំនួន ១៧៩នាក់ ពោធិ៍សាត់ ចំនួន ៨៤នាក់ រតនគីរី ចំនួន ៤២នាក់ សៀមរាប ចំនួន ២៣៨នាក់ ព្រះសីហនុ ចំនួន ៤៥នាក់ ស្ទឹងត្រែង ចំនួន ២៤នាក់ ស្វាយរៀង ចំនួន ៩១នាក់ តាកែវ ចំនួន ២២១នាក់ កែប ចំនួន ៩នាក់ ប៉ៃលិន ចំនួន ១៦នាក់ ឧត្តរមានជ័យ ចំនួន ៣៩នាក់ និងខេត្តត្បូងឃ្មុំ ចំនួន ១២៣នាក់។

លក្ខខណ្ឌចុះឈ្មោះសុំធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ត្រូវមានអាយុចាប់ពី ២១ឆ្នាំ ឡើងទៅ មានមធ្យោបាយ ធនធាន ពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារសង្កេតការណ៍ស្ម័គ្រចិត្តដោយខ្លួនឯងរាប់ទាំងមធ្យោបាយធ្វើដំណើរផង គោរពទៅតាមច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ការចាត់តាំង ក្រុមដឹកនាំសង្កេតការណ៍ថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត និងថ្នាក់មណ្ឌល ជាពិសេសមានគណនីតេឡេក្រាមដែលមានឈ្មោះត្រឹមត្រូវពេញលេញ រូបថត លេខទូរស័ព្ទ។

អង្គភាពប្រឆាំងអំពើពុករលួយនឹងផ្តល់អាទិភាពជ្រើសរើសអ្នកដាក់ពាក្យមុន និងផ្តល់អាទិភាពដល់នារី។ សិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ សូមរួសរាន់មកទទួលពាក្យសុំធ្វើអ្នកសង្កេតការណ៍ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ហើយប្រកាសឈ្មោះអ្នកជាប់ជាអ្នកសង្កេតការណ៍នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ នៅថ្ងៃទី០៤ ខែវិច្ឆិកា នឹងមានការប្រជុំរវាងអ្នកសង្កេតការណ៍ ជាមួយមន្ត្រី អ.ប.ព. សម្រាប់បែងចែកភារកិច្ច។ អ្នកសង្កេតការណ៍នឹងទទួលបានថវិកាលើកទឹកចិត្តក្នុងម្នាក់ ១០ម៉ឺនរៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក