ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលខេត្តប៉ៃលិនបង្កើត «ផ្ទះបរិច្ចាគ» សម្រាប់ទទួលសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគផ្តល់ឱ្យពលរដ្ឋក្រីក្រ

ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានផ្តួចផ្តើមបង្កើត «ផ្ទះបរិច្ចាគ» ទុកនៅមុខសាលាខេត្ត ដើម្បីទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត។

អភិបាលខេត្តប៉ៃលិន បានប្រាប់ថា ពលរដ្ឋមានជីវភាពខ្វះខាត អាចមកយកសម្ភារប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគក្នុងផ្ទះបរិច្ចាគនេះបាន ដោយក្នុង ១គ្រួសារ ទទួលបាន ១កញ្ចប់។ ទន្ទឹមនេះ សប្បុរសជន អាចយកជាសម្ភារប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគយកមកដាក់ចូលរួមក្នុងផ្ទះបរិច្ចាគនេះបានផងដែរ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ San Vuth បានបង្ហោះខ្លឹមសារ អមជាមួយរូបភាព ៤សន្លឹកថា កូនទាំងពីរបានបោកសំអាតកាបូបដែលធ្លាប់ដាក់សម្ភារសិក្សាដើម្បីបរិច្ចាគដល់កុមារដែលត្រូវការ ទោះមិនមែនទិញថ្មី តែនៅប្រើបាន សភាពល្អ។

ម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេរដូច្នេះថា៖ «បងប្អូនអាចមកបរិច្ចាគសំភារៈដែលបងប្អូនប្រើរូចសម្រាប់អ្នកដែលមានជីវភាពខ្វះខាតជាងយើងនៅទីនេះបាន ទីតាំងជាប់របងសាលាខេត្តប៉ៃលិន។ ប៉ៃលិនខេត្តតូច តែបេះដូងធំ រួមគ្នាចែករំលែកអំពើល្អ»។

អ្នកលេងបណ្តាញសង្គមម្នាក់ទៀត បានស្នើឱ្យមានការបង្កើតផ្ទះបរិច្ចាគនេះឱ្យបានគ្រប់បណ្តាខេត្តដើម្បីជួយដល់ជនទីទល់ក្រ និងជនអនាថា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក