ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបន្ទាប់ពីសម្លាប់សង្សារហើយរត់គេចអស់៣ថ្ងៃ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្ម សម្លាប់សង្សារនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយជនដៃដល់ត្រូវចាប់ខ្លួនបាននៅក្រុងបាវិត ខេត្តស្វាយរៀង។

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ ម៉ោងប្រហែល ១៩ និង៣០នាទី មានករណីឃាតកម្មមួយកើតឡើង បង្កដោយឈ្មោះ លឿង ផល្លី ហៅ លឹប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (សង្សារជនរងគ្រោះ) បានធ្វើសកម្មភាពយកកាំបិតបុង័តោ កាប់ទៅលើសម្លាប់ទៅលើឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុប្រហែល ៣៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានបន្តដឹកនាំជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អធិការដ្ឋាននគរបាលក្រុងបាវិត និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង ផល្លី នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតបុ័ងតោ កាប់សម្លាប់លើជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ពិតប្រាកដមែន មូលហេតុ ដោយសារប្រច័ណ្ឌ និងជនរងគ្រោះសុំបែក ទៅមានសង្សារថ្មី។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក