ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អង្គការសហប្រជាជាតិ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើសកម្មភាពអាទិភាពរបស់ក្រសួងការងារ ក្នុងអាណត្តិទី៧

ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសកម្មភាពអាទិភាពនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា និងប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង ដើម្បីរួមគ្នាអនុវត្តនូវសកម្មភាពអាទិភាពទាំងនោះ។

UNបញ្ជាក់ដូចនេះក្នុងជំនួបពិភាក្សាការងារ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ជាមួយគណៈប្រតិភូរបស់អង្គការសហប្រជាជាតិ ដឹកនាំដោយលោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ នារសៀលថ្ងៃអង្គារ៍ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

ក្នុងកិច្ចពិភាក្សានេះ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានបង្ហាញការគាំទ្រនូវសកម្មភាពអាទិភាពរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ផងដែរ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

ជាមួយគ្នានេះ លោក ហេង សួរ បានបង្ហាញពីសកម្មភាពជាអាទិភាពរបស់ក្រសួង ពិសេសការលើកកម្ពស់ជីវភាពកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រសហគ្រាស ក៏ដូចជាការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលសុទ្ធសឹងតែជាចំណុចគន្លឹះៗក្នុងអាណត្តិទី៧នេះ។

រដ្ឋមន្ត្រីការងារបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ (UN) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានជួយគាំទ្រដល់ក្រសួងលើផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងគម្រោងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងផ្នែកផ្សេងៗទៀតនាពេលកន្លងមក។

ក្នុងការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលគ្នានេះ លោក ហេង សួរ រំពឹងថា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើសកម្មភាពជាអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក