ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យរាជរដ្ឋាភិបាល បដិសេធថាពុំមាននិស្សិតខ្មែរ២នាក់ទៀតស្លាប់នៅអ៊ីស្រាអែលដូចការផ្សាយរបស់សកម្មជនបក្សប្រឆាំង

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធថា ព័ត៌មានដែលសកម្មជនបក្សប្រឆាំងក្រៅប្រទេសផ្សាយថាមាននិស្សិតខ្មែរ២រូបទៀតបានស្លាប់នៅប្រទេសអ៊ីស្រាអែល នោះជាព័ត៌មានក្លែងក្លាយដែលសកម្មជនបក្សប្រឆាំងបង្កើតឡើងក្នុងចេតនាបង្កការភ័យខ្លាចដល់ពលរដ្ឋខ្មែរ និងបង្ខូចកិត្តិយសរាជរដ្ឋាភិបាលកម្ពុជា។

លោក ប៉ែន បូណា បានបញ្ជាក់ថា និស្សិតខ្មែរជាង៤៥០នាក់ដែលកំពុងសិក្សានិងហាត់ការនៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន ក្រោមការយកចិត្តទុកដាក់ការពារសុវត្ថិភាពពីអាជ្ញាធរអ៊ីស្រាអែល និងម្ចាស់កសិដ្ឋានដែលពួកគេកំពុងស្នាក់នៅនិងហាត់ការ ដោយមានកិច្ចសម្របសម្រួលនិងតាមដានជាប្រចាំពីក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ប៉ែន បូណា បានថ្លែងឱ្យដឹងថា៖«និស្សិតខ្មែរជាង៤៥០ នាក់ដែលកំពុងសិក្សានិងហាត់ការនៅក្នុងប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន និង សូមបដិសេធព័ត៌មានមិនពិតដែលផ្សាយដោយសកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់»

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងជាថ្មីថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត តែងយកចិត្តទុកដាក់លើសុខទុក្ខរបស់និស្សិតខ្មែរនៅអ៊ីស្រាអែលទាំងថ្ងៃទាំងយប់ ខណៈក្រសួងការបរទេស ក្រសួងកសិកម្ម និងស្ថាប័នមានសមត្ថកិច្ចបានទាក់ទងជាប្រចាំជាមួយនិស្សិតខ្មែរ ម្ចាស់កសិដ្ឋានដែលពួកគេរស់នៅ ជាពិសេសអាជ្ញាធរអ៊ីស្រាអែលដើម្បីការពារសុវត្ថិភាពជូននិស្សិតខ្មែរទាំងអស់ និងអន្តរាគមន៍ដោះស្រាយបញ្ហាជូនពួកគេជាបន្ទាន់ប្រសិនបើពួកគេត្រូវការ។

គូសបញ្ជាក់ថា តាំងពីមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសនៃប្រទេសប៉ាឡេស្ទីន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មាននិស្សិតកម្ពុជាតែម្នាក់គត់ដែលបានស្លាប់ ខណៈនិស្សិតខ្មែរជាច្រើនផ្សេងទៀតរស់នៅមានសុវត្ថិភាពដោយរាជរដ្ឋាភិបាលអំពាវនាវឱ្យពួកគេស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល និងជឿទុកចិត្តលើរដ្ឋាភិបាលអ៊ីស្រាអែលដែលធានាការពារសុវត្ថិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក