ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើហក់ឡើងដល់ចំណុចត្រៀមលក្ខណៈប្រុងប្រយ័ត្ន

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ខណៈស្ថានភាពកម្រិតកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើហក់ឡើងដល់ចំណុចត្រៀមលក្ខណៈប្រុងប្រយ័ត្ន។

រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹកប្រចាំរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ លោក ប៉ុញ សច្ចៈ បានដឹកនាំមន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត នារសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

លោក ប៉ុញ សច្ចៈ បានធ្វើការណែនាំ និងចាត់វិធានការដល់មន្ទីរ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធត្រូវធ្វើការជាប្រចាំ ត្រួតពិនិត្យបិទបើកទ្វារទឹកសម្រួលចរន្តទឹក និងបន្ធូរបរិមាណធារទឹកក្នុងស្ទឹងឱ្យសមស្របតាមស្ថានភាពជាក់ស្តែងទៅនឹងបរិមាណទឹកទទួលពីផ្នែកខាងលើ ដែលបាននិងកំពុងបើកទម្លាក់មកជាបណ្តើរៗហើយ ដើម្បីជៀសវាងប៉ះពាល់ ឬធ្លាក់ក្នុងស្ថានភាពអាសន្នអាចបង្កហានិភ័យគ្រោះទឹកជំនន់ដល់ផ្នែកខាងក្រោមក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។

គួរឱ្យដឹងដែរថា ស្ថានភាពកម្រិតកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើហក់ឡើងដល់ចំណុចត្រៀមលក្ខណៈប្រុងប្រយ័ត្នរួមមានស្ថានីយទំនប់តាសាល ទឹកស្ទឹងមានកម្ពស់ ១៩,២០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ១៩,៥០ម៉ែត្រ ស្ថានីយពាមឃ្លី ទឹកកម្ពស់ ៦,០០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ ស្ថានីយសំណង់រលាំងជ្រៃ ទឹកកម្ពស់ ៧, ៥៤ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ និងនៅតំបន់ទីជម្រាលអាងស្ទឹងព្រែកត្នោតក៏មានបរិមាណទឹកភ្លៀងធ្លាក់ចន្លោះពី ៥០មម ទៅ ១០០ម ដែលជាចំណុចត្រូវធ្វើការត្រៀមលក្ខណៈគ្រប់គ្រងទឹកស្ទឹងឱ្យស្របតាមលក្ខណៈបច្ចេកទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក