ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរជិត ២លាននាក់ទៅកម្សាន្តលេងនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង‌១,៩២លាននាក់ ទៅកម្សាន្តលេងនៅតាមរមណីយដ្ឋានទេសចរណ៍ទូទំាងប្រទេសក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមរាជធានីខេត្តទាំង២៤ គឺមានខេត្តចំនួន៥ ដែលមានភ្ញៀវទេសចរច្រើនជាងគេ ក្នុងនោះមានខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរជាង៤សែននាក់ ខេត្តបាត់ដំបង ជាង២សែននាក់ ខេត្តកំពង់ឆ្នាំង ជាង១សែន៦ម៉ឺននាក់ ខេត្តព្រះសីហនុជាង១សែន៥ម៉ឺននាក់ និងខេត្តសៀមរាបជាង១សែន២ម៉ឺននាក់។

តាមរបាយការណ៍ដដែល ភ្ញៀវទេសចរដែលទៅកម្សាន្តលេងនៅតាមតំបន់ទេសចរណ៍នៅបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានកំណើនកើនឡើង បើធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំមុន ពោលទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ហើយភ្ញៀវទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥%។

ស្ថិតិទេសចរផ្ទៃក្នុងសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្តបានរាប់បញ្ចូលចំនួន ទេសចរជាតិ និងចំនួនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានា។

ជាមួយគ្នានេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច។

ទន្ទឹមនោះខេត្តកំពង់ឆ្នាំងក៏មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដ៏ទៃទៀតនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក