ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប នឹងចាប់ផ្តើមដំណើរការចុះឈ្មោះអ្នកបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥នៅថ្ងៃទី១៨ ខែតុលា ដល់ទី១៤ ខែវិច្ឆិកាឆ្នាំនេះ

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក មាន សទិ បានគូសបញ្ជាក់ថា គ.ជ.ប នឹងចាប់ផ្តើមដំណើរការចុះឈ្មោះអ្នកបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ នៅតាមឃុំ សង្កាត់ និងនៅរដ្ឋសភា ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក មាន សទិ បានគូសបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្តីការគ.ជ.ប នាព្រឹកថ្ងៃទី១៧ ខែតុលានេះ។

លោក មាន សទិ បានប្រាប់ថា ការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមប្រតិទិនការងាររបស់គ.ជ.ប ដោយគ្មានការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់នោះទេ តែនៅពេលបញ្ចប់ការងារចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប ត្រូវបិទផ្សាយបញ្ជី បោះឆ្នោតដំបូង នៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងទីប្រជុំជន មួយចំនួនក្នុងរាជធានី ខេត្ត សម្រាប់ប្ដឹងតវ៉ា ឬប្ដឹងជំទាស់ដែលត្រូវអនុវត្តចាប់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតថ្នាក់ គ.ជ.ប ហើយត្រូវបញ្ចប់នៅក្រុមប្រឹក្សាធម្មនុញ្ញ។

លោកបន្តថា សម្រាប់ការបោះឆ្នោតអសកលនេះ គឺមណ្ឌលបោះឆ្នោតត្រូវបានរៀបចំ និងបែងចែកជា៨ភូមិភាគ ដែលមានអាសនៈសរុបចំនួន៥៨ បន្ថែមសមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំង ដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន។

គូសបញ្ជាក់ថា សមាជិកព្រឹទ្ធសភាទាំងអស់មានសរុប ៦២រូប ក្នុងនោះចំនួន ៥៨រូប ត្រូវបានបោះឆ្នោត ជាលក្ខណៈអសកលកាលពីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណែកឯសមាជិកចំនួន ២រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ និងចំនួន ២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា។ អ្នកបោះឆ្នោត គឺជាសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានមុខតំណែងក្នុងអាណត្តិ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន អតីតនាយរកដ្ឋមន្ត្រី បានបញ្ជាក់ថា កាលសម្តេចសុំលាដំណែងជានាយករដ្ឋមន្ត្រីកាលពីអំឡុងខែកក្កដាកន្លងទៅ សម្តេចតេជោនឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា ខណៈសម្តេចតេជោបច្ចុប្បន្នមានឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក