ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រាសាទកោះកេរទទួលបានភ្ញៀវទេសចរជាង ១ម៉ឺននាក់ ខណៈប្រាសាទព្រះវិហារទទួលបានជាង ២ពាន់នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ព្រះវិហារ៖ រមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង ១ម៉ឺននាក់ ខណៈរមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរជាង២ពាន់នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ របស់អាជ្ញាធរជាតិព្រះវិហារចេញនាថ្ងៃអង្គារ៍ ទី១៧ ខែតុលា ឆ្នាំ២០២៣ ឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ២ ៦២៦នាក់ ថយចុះ ៣ភាគរយ ធៀបនឹង ឆ្នាំ២០២២ ក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន ២៥៣៣នាក់ (ថយចុះ ៥ភាគរយ) និងភ្ញៀវទេសចរបរទេស ចំនួន ៩៣នាក់ (កើនឡើង ៤៥ភាគរយ)។

ដោយឡែក រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ១០ ៨៧៨នាក់ កើនឡើង ៦៨២ភាគរយ ធៀបនឹងឆ្នាំ២០២២។

គួរឱ្យដឹងដែរថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរសរុបចំនួន ២០ ៣៤៩នាក់ កើនឡើងចំនួនជាង ៥០ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នានៅឆ្នាំ២០២២។

ខេត្តព្រះវិហារ មានប្រាសាទបុរាណជាច្រើនកន្លែង ខណៈមានប្រាសាទ៣ សំខាន់ គឺប្រាសាទព្រះវិហារ ស្ថិតនៅលើកំពូលភ្នំដងរែក ជាប់ព្រំដែនប្រទេសថៃ ប្រាសាទកោះកែរ និងប្រាសាទព្រះខ័នកំពង់ស្វាយ ដែលប្រាសាទទាំង៣មានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក