ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តបាត់ដំបង នឹងរៀបចំពិធីប្រណាំងទូកនៅដងស្ទឹងសង្កែចុងខែតុលានេះ

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសថាខេត្តនឹងរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈ ពេល០២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តបាត់ដំបង នឹងមានការរៀបចំប្រណាំងទូក(ង)ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និង ហើយនៅពេលរាត្រីនឹងមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួម ចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿង ជាពិសេសទំនៀមទំលាប់របស់ខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបាត់ដំបងអំពាវនាវដល់សាធារណជន ភ្ញៀវជាតិ និថអន្តរជាតិ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធី បុណ្យចេញព្រះវស្សាឱ្យមានភាពឱឡារិកអធិកអធមច្រើនកុះករ។

ពិធីបុណ្យអុំទូកឆ្នាំនេះ រាជរដ្ឋាភិបាលបានប្រកាសថានឹងរៀបចំឱ្យសន្ធឹកសន្ធាប់ជាងឆ្នាំមុនៗ ក្រោយខកខានធ្វើនៅឆ្នាំ២០២២ដោយសារកម្ពុជាជាប់រវល់ធ្វើជាម្ចាស់ផ្ទះដឹកនាំប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ តែយ៉ាងណានៅតាមបណ្តាខេត្ត និងតំបន់មួយចំនួននៅតែប្រារព្ធពិធីនេះឡើងយ៉ាងអធិកអធមផងដែរ។

កម្ពុជាតែងតែប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែជារៀងរាល់ឆ្នាំ យូរលង់មកហើយ។ ពិធីបុណ្យ នេះ គេតែងប្រារព្ធធ្វើនៅទន្លេចតុមុខ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៤, ១៥កើត ដល់ថ្ងៃ១រោច ខែកក្ដិក និងពេលយប់ក៏មានការបណ្ដែតប្រទីបផងដែរ។ រីឯពិធីបុណ្យអកអំបុក និងសំពះព្រះខែវិញ គេ ប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រីថ្ងៃ១៥កើត ខែកក្តិក តែប៉ុណ្ណោះ។

រាល់ពេលមានពិធីបុណ្យនេះ សង្កេតឃើញមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់ទូកង និងទូកចែវទាំងផ្នែកបុរស និងផ្នែកនារី ដែលបានធ្វើដំណើរមកពីបណ្តាខេត្ត និង ក្រុងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា មកចូលរួមប្រឡងប្រណាំងដែលមានទូកយ៉ាងច្រើនសន្ធឹកសន្ធាប់ ចំនួនរាប់រយគូដើម្បីក្រកួតប្រជែងដណ្ដើមយកជ័យជំនះឱ្យខេត្តក្រុងរបស់ខ្លួន និងដើម្បីជាការរំលឹកនឹកគុណដល់វីរៈភាពដ៏អង់អាចក្លាហាន ក្នុងការតស៊ូ ការពារជាតិ មាតុភូមិដ៏បវរនៃយើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក