ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិធីប្រណាំងទូកថ្នាក់ខេត្តក្នុងខេត្តបន្ទាយមានជ័យនឹងរៀបចំនាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ជាមួយនឹងការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តនោះដែរ នៅរៀងរាល់ រាត្រី មានការដាក់តាំងបង្ហាញផលិតផល ភូមិមួយផលិតផលមួយ និងសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត អមដោយ ការប្រគុំតន្រ្តីសម័យ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។

ដោយឡែក ចំពោះពិធីអកអំបុក នឹងរៀបចំនារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក