ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

រថយន្តអគ្គិសនីចិនហក់ចូលទីផ្សារ ចង់ប្រជែងជាមួយ Volkswagen និង Toyota

ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីស្តង់ដារខ្ពស់របស់ចិន Nio Inc ដែលបច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថាជាដៃគូប្រជែងរបស់ក្រុមហ៊ុនផលិតរថយន្តមួយចំនួនដូចជា BMW និង Audi  បច្ចុប្បន្ននេះកំពុងធ្វើការងារយ៉ាងសកម្មសម្រាប់ការផលិតរថយន្តអគ្គិសនីម៉ូដែលថ្មីផ្សេងទៀត ក្នុងគោលដៅប្រជែងយកទីផ្សាតពីក្រុមហ៊ុនកំពូលៗដូចជា Volkswagen និង Toyotaជាដើម។ នេះបើតាមការបញ្ជាក់របស់លោក William Li នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nio Inc។

William Li ក៏បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះដែរថា ក្រុមហ៊ុន Nio កំពុងត្រៀមចាប់ដៃជាមួយ Brand ដ៏ធំមួយសម្រាប់ការវាយលុកទីផ្សាររថយន្តអគ្គិសនីនាពេលឆាប់ៗខាងមុខនេះ។ ក្នុងចេតនាប្រជែងជាមួយក្រុមហ៊ុន Tesla ក្នុងទីផ្សារចិន លោក William Li បាននិយាយថា Nio មានគោលដៅក្នុងការផ្តល់ជូនផលិតផល ក៏ដូចជាសេវាកម្មដ៏ល្អប្រសើរមួយ ដែលមានតម្លៃទាបជាងក្រុមហ៊ុន Tesla។ 

 រថយន្តរបស់ក្រុមហ៊ុន Nio ប្រមូលបានទីផ្សារច្រើនគួរឱ្យចាប់អារម្មណ៍ ពោលគឺបានលក់ចេញនូវរថយន្តរបស់ខ្លួនចំនួន ២១,៨៧៩គ្រឿងក្នុងខែមេសា ដល់ខែមិថុនាឆ្នាំ២០២១ ខណៈ ៣ ខែកាលពីឆ្នាំ២០២០ លក់ចេញបានត្រឹមតែ ១០,៣៣១គ្រឿងប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន Nio មានមូលដ្ឋានស្ថិតនៅក្នុងក្រុង Hefei ខេត្ត Anhui ប្រទេសចិន ដោយឡែកកាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុននេះបានពង្រីកទីផ្សាររបស់ខ្លួនចូលទៅកាន់ទ្វីបអឺរ៉ុប ដោយចាប់ផ្តើមបើកសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសណ័រវេយ៍៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក