ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនចិនគ្រោងធ្វើផ្លូវរថភ្លើងធុនស្រាលចេញពីព្រលានយន្តអន្តរជាតិសៀមរាបថ្មី

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group លោក លី ខ័រ (Li Kuo) បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជាពីគម្រោងរបស់ក្រុមហ៊ុនក្នុងការសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចេញពីអកាសយាន្តដ្ឋានអន្តរជាតិថ្មីទាំងពីរនៅកម្ពុជាគឺអាកាសយាន្ដដ្ឋានអន្តរជាតិសៀមរាប អង្គរ និងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។

លោក លី ខ័រ បានបញ្ជាក់បែបនេះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្ដេចអញ្ជើញទៅចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នាព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ដោយថាខ្សែរថភ្លើងទាំងពីរនេះនឹងភ្ជាប់ពីអាកាសយានដ្ឋានទៅកាន់ទីក្រុងផ្ទាល់តែម្ដង។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនានា ដែលក្រុមហ៊ុន China Metro Group កំពុងសិក្សានៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល ស្ពានអាកាស និងផ្លូវក្រោមដីជាដើម។

គួរឱ្យដឹងផងដែរថាអាកាសយាន្តដ្ឋានអន្តរជាតិអង្គរបានចាប់ផ្ដើមបើកដំណើរការជាផ្លូវការជាលើកដំបូងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមានចំងាយប្រមាណ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប។ ដោយអ្នកដំណើរអាចធ្វើដំណើរតាមសេវាកម្មតាក់ស៊ីពីព្រលានទៅក្រុងសៀមរាបដោយចំណាយរថយន្តធុនតូចតម្លៃ ៣៥ដុល្លារមួយជើង ឡានក្រុងតូច ៤០ដុល្លារមួយជើង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក