ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ពលរដ្ឋជិត ៦ម៉ឺននាក់បានជិះរថយន្តក្រុងឥតគិតថ្លៃនៅពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ នៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ មានពលរដ្ឋ ជាពិសេសកម្មករកម្មការិនីរោងចក្រជិត ៦ម៉ឺននាក់បានធ្វើដំណើរដោយជិះរថយន្តក្រុងសាធារណៈឥតគិតថ្លៃដែលរដ្ឋបាលរាជធានីភ្នំពេញរៀបចំជូនតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានគូសបញ្ជាក់ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿងសម្រាប់ដឹកពលរដ្ឋ និងកម្មករទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយប្រើប្រាស់ជាង ១៥០០ជើង។

តាមការបញ្ជាក់ពីអ្នកនាំពាក្យ ពលរដ្ឋដែលទទួលសេវាកម្មរថយន្តក្រុងដោយឥតគិតថ្លៃច្រើនជាងគេ គឺនៅខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លោក ម៉េត មាសភក្តីបញ្ជាក់ថា ពលរដ្ឋដែលប្រើប្រាស់សេវាកម្មរថយន្តសាធារណៈដោយឥតគិតថ្លៃនេះវាចំណេញដល់ពលរដ្ឋមិនចំណាយប្រាក់កាក់ច្រើន និងទទួលបានសុខសុវត្ថិភាពផងដែរ។

គូសបញ្ជាក់ថា រាល់ពេលមានបុណ្យទានធំៗ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃដើម្បីសម្រួលដល់ពលរដ្ឋ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក