ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Elon Musk ទៅដល់អាល្លឺម៉ង់ ដើម្បីពិភាក្សាពីគម្រោងធំនៃរោងចក្រ Gigafactory

អាល្លឺម៉ង់៖ CEO ក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃពុធម្សិលមិញនេះ បានជួបពិភាក្សាផ្ទាល់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋ Brandenburg។ នេះបើតាមការបញ្ជាក់របស់លោក Joerg Steinbach រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់អាល្លឺម៉ង់បានបង្ហោះសារបញ្ជាក់ប្រាប់នៅលើបណ្តាញ Twitter របស់លោក។

គួរឱ្យដឹងថា រដ្ឋ Brandenburg នេះ គឺជាទីតាំងដែលលោក Elon Musk បានចំណាយទឹកប្រាក់ជិត ៧ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រថ្មីមួយរបស់លោកដែលមានឈ្មោះថា gigafactory។ បើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ក៏បានឱ្យដឹងដែរថា ថ្នាក់ដឹកនាំកំពូលនៃរដ្ឋ Brandenburg​ លោក Dietmar Woidke ក៏មានវត្តមានក្នុងជំនួបនោះផងដែរ។

មែនទែនទៅ តាមគម្រោងរបស់ Tesla ការបើករោងចក្រ gigafactory ក្នុងប្រទេសអាល្លឺម៉ង់ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២១នេះ ប៉ុន្តែដោយសារបញ្ហារាំងស្ទះមួយចំនួន ជាពិសេសការមិនទាន់ទទួលបានការអនុម័តពីអាជ្ញាធរផ្នែកបរិស្ថាននៃរដ្ឋ Brandenburg ផ្ទាល់ បបានធ្វើឱ្យការប្រកាសពន្យារពេលបើកដំណើរការរោងចក្រនេះស្ថិតក្នុងភាពមន្ទិល ខណៈលោក Elon Musk ធ្លាប់បានរិះគន់ភាពស្មុគស្មាញនៃប្រព័ន្ធរដ្ឋបាលរបស់អាល្លឺម៉ង់កន្លងមកដែរកាលពីខែឧសភាកន្លងទៅ។ 

គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រ Gigafactory ក្នុងប្រទេសអាល្លឺម៉ង់នេះ គឺជារោងចក្រសម្រាប់ផលិតថ្មផ្ទុកថាមពល សំនុំថ្ម ព្រមទាំងគ្រឿងបង្គុំសំខាន់ៗផ្សេងទៀតសម្រាប់ផ្គត់ផ្គង់ដល់ការផលិតរថយន្តអគ្គិសនី Tesla។ ក្រៅពីគម្រោងប៉ុន្មានដូចបានលើកឡើង រោងចក្រនេះក៏គ្រោងជាទីតាំងសម្រាប់ការផ្គុំនូវរថយន្ត Tesla ម៉ូដែល Y ផងដែរ៕



រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច  Joerg Steinbach (ឆ្វេង),  Elon Musk (កណ្តាល), អភិបាលរដ្ឋ Brandenburg​​​​, Dietmar Woidke (ស្តាំ)


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក