ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ១៣ម៉ឹននាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

សៀមរាប៖ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១៣ម៉ឺននាក់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា នាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ ខេត្តសៀមរាប មានវត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១៣២ ០៥១នាក់ ដែលបានមកលេងកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានា ក្នុងខេត្តសៀមរាប។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំង ១៣២ ០៥១នាក់ ក្នុងនោះទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តចំនួន ១២៥ ៤៤៩នាក់ ដែលបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានអង្គរមានចំនួន ៨១ ៥៤២នាក់ និងទៅលេងកំសាន្តនៅតាមសហគមន៍ និងរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តមានចំនួន ៤៣ ៩០៧នាក់។ ដោយឡែកសម្រាប់ភ្ញៀវទេសចរបរទេស មានចំនួន ៦ ៦០២នាក់។

មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះប្រជាពលរដ្ឋបានសម្តែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ លើការអភិវឌ្ឍន៍ខេត្តសៀមរាប នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ក្នុងក្រុង ក៏ដូចជាសោភណ្ឌភាពនៅតាមដងស្ទឹងប្រវត្តិសាស្ត្រ និងតំបន់រមណីយដ្ឋានអង្គរ ប្រកបទៅដោយបរិស្ថាន អនាម័យល្អ ដែលបានធ្វើការទាក់ទាញនូវអារម្មណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្តជាបន្តបន្ទាប់ទៀតផង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក