ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរប្រមាណ ២ម៉ឺននាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ព្រះវិហារ៖ រយ:ពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់ កើនឡើង ៥០ភាគរយ បើធៀបនឹងឆ្នាំ២០២៣។

ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោក គង់ វិបុល បានឱ្យដឹងថា រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តព្រះវិហារ ទទួលបានភ្ញៀវជាតិ និងអន្ដរជាតិ ដែលបានមកទស្សនាកំសាន្ដនៅតាមបណ្ដារមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្ត សរុបចំនួន ២០ ៣៤៩នាក់ កើនឡើងចំនួនជាង ៥០ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នានៅឆ្នាំ២០២២។

លោក គង់ វិបុល បានឱ្យដឹងថាខេត្តព្រះវិហារទទួលបានភ្ញៀវជាតិចំនួន ២០ ២៥៤នាក់ កើនឡើងចំនួន ៥០,៤៦% ខណៈភ្ញៀវអន្ដរជាតិចំនួន ៩៥នាក់ ថយចុះចំនួន ៧,៧៧%។

គួរឱ្យដឹងដែរថា ខេត្តព្រះវិហារ មានប្រាសាទបុរាណជាច្រើនកន្លែង ខណៈមានប្រាសាទ ៣សំខាន់ គឺប្រាសាទព្រះវិហារ ស្ថិតនៅលើកំពូលភ្នំដងរែក ជាប់ព្រំដែនប្រទេសថៃ ប្រាសាទកោះកែរ និងប្រាសាទព្រះខ័នកំពង់ស្វាយ ដែលប្រាសាទទាំង៣មានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក