ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតយុទ្ធជនក្រុងសិរីសោភ័ណថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពួកគាត់ពិសេសផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣

បន្ទាយមានជ័យ៖ អតីតយុទ្ធជនក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខពួកគាត់ដែលជាអតីតយុទ្ធជន បាត់បង់សមត្ថភាពជាមួយការផ្តល់ជាការវ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ក្នុងការការពារការចម្លងពីជំងឺកូវីដ-១៩។ និងបានជូនពរដល់សម្តេចទាំងពីរមានសុខភាពល្អបរិបូណ៌ ប្រាជ្ញាឈ្លាសវៃដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។

នេះជាការលើកឡើងរបស់អតីតយុទ្ធជននាឱកាសដែលទទួលបាននូវការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ប្រភេទ AstraZeneca ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ចាក់ជូនអតីតយុទ្ធជន និងគ្រួសារ ក្នុងក្រុសិរីសោភ័ណ ចំនួន៩៣៣នាក់ ដែលធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

ទន្ទឹមនឹងនោះជាមួយគ្នាបងប្អូនអតីតយុទ្ធជនក៏បានលើកឡើងថា ការទទួលបាននូវវ៉ាក់សាំងនាពេលនេះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយនឹងការទទួលបាននូវវ៉ាក់សាំងនេះទៀតសោត អតីតយុទ្ធជនបានសំដែងនូវក្តីរំភើបរីករាយដែលបានទទួលនូវការគិតគូរពីប្រមុខថ្នាក់ដឹកនាំពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត។

នេះជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនដែលបានពលីកន្លងមកក្នុងបុព្វហេតុការពារទឹកដី ជាតិមាតុភូមិ ពីពួកសត្រូវឈ្លានពាន និងបានលះបង់នូវសាច់ស្រស់ឈាមស្រស់ ក្រុមគ្រួសារដើម្បីប្រទេសជាតិមានការទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនគួឲ្យគត់សំគាល់នាពេលច្ចុប្បន្ននេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក