ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជិត ២ម៉ឹននាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កើនឡើងជាង ១% បើធៀបនឹងឆ្នាំ២០២២

រតនគិរី៖ ក្នុងរយៈពេល ៣ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់ កើមឡើងជាង ១ភាគរយ បើធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២។

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលមកទស្សនាកំសាន្តនៅ តាមតំបន់ទេសចរណ៍នៅក្នុងខេត្តរតគិរីមានចំនួនសរុប ១៨ ៣៦២នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ១៨ ២៥៥នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ១០៧នាក់ ខណៈចំនួនភ្ញៀវទេសចរសរុបមានការកើនឡើង ១,១១%។

លោក ង៉ែត ពិទូ បានឱ្យដឹងទៀតថា ក្នុងនោះភ្ញៀវជាតិ មានការកើនឡើង ១,៣៣% ភ្ញៀវអន្តរជាតិធ្លាក់ចុះ ២៦,៧% បើប្រៀបធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២ មានចំនួន ១៨ ១៦១នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តរតគិរី បានអោយដឹងទៀតថា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ថាការកើនឡើងភ្ញៀវទេសចរ ដើរកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តឆ្នាំនេះ ដោយសារការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្តរតនគិរី ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាមានការររៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក