ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរាជទូតជប៉ុនស្នើឱ្យយកកម្ពុជាជាគំរូ ខណៈកម្ពុជាទទួលបានជោគជ័យទាំងកិច្ចការនយោបាយ បោសសម្អាតមីន និងការស្វែងរកសន្តិភាព

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានជ្រើសតាំងអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥ លោក UENO Atsushi ស្នើសុំឱ្យអង្គប្រជុំទាំងមូលយកប្រទេសកម្ពុជាជាគំរូ ព្រោះប្រទេសកម្ពុជាទទួលបានជោគជ័យគ្រប់បែបយ៉ាងទាំងកិច្ចការនយោបាយ ការបញ្ចប់សង្រ្គាម ការស្វែងរកសន្តិភាព និងកិច្ចការបោសសម្អាតមីនជាដើម។

លោក UENO Atsushi លើកឡើងដូចនេះក្នុងកិច្ចប្រជុំត្រៀមយុទ្ធសាស្រ្តសម្រាប់ជំរុញសកលភាវូបនីយកម្មសកម្មភាពមីន ដែលមានការចូលរួមពី អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត លោក Msserer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅនិវេសនដ្ឋានសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានជ្រើសតាំងអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥ លោក UENO Atsushi ក្នុងនាមជាប្រធានជ្រើសតាំងអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥ បានសម្តែងនូវការគាំទ្រកម្ពុជា និងត្រៀមជួយកម្ពុជា ដើម្បីទទួលបានជោគជ័យក្នុងការធ្វើជាប្រធាននៃកិច្ចប្រជុំសម្រាប់ឆ្នាំ២០២៤ ហើយប្រទេសជប៉ុនបានត្រៀមខ្លួចរួចស្រេចសម្រាប់ការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា។

លោក UENO Atsushi បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលបោសសម្អាតមីននៅកម្ពុជា និងកោតសរសើរចំពោះការធ្វើជាម្ចាស់របស់កម្ពុជា ក្នុងសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ទេសរដ្ឋមន្រ្តី លី ធុជ បានស្វាគមន៍ចំពោះការជួយឧបត្តម្ភគាំទ្រដល់ការប្រព្រឹត្តិទៅ និងដំណើរការរៀបចំសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីនសម្រាប់ឆ្នាំ២០២៤ និងបានថ្លែងអំណរគុណចំពោះសហភាពអ៊ឺរ៉ុប និងអង្គភាព ISU-APMBC ដែលបានជួយគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ជាមួយគ្នានេះ ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់សន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៤ កម្ពុជាត្រៀមលើកយកនូវរបៀបវរៈ និងផែនការសកម្មភាពអាទិភាពចំនួន៤ មកពិភាក្សា រួមមាន ការផ្សព្វផ្សាយជំរុញការអនុវត្តអនុសញ្ញាអូតាវ៉ា ជំរុញការងារបោសសម្អាតមីនដើម្បីឆ្ពោះទៅរកពិភពលោកគ្មានមីន ជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសង្រ្គោះជនមានពិការភាពដោយសារគ្រប់មីន សហគមន៍រងគ្រោះ និងសិទ្ធិជនមានពិការភាព។

លោក លី ធុជ បានស្វាគមន៍ចំពោះការជួយឧបត្តម្ភគាំទ្រប្រកបដោយទឹកចិត្តសប្បុរសពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដល់ការប្រព្រឹត្តិទៅ និងដំណើរការរៀបចំសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន។

ជាមួយគ្នានេះ លោក Msserer បានលើកឡើងអំពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងបញ្ហានៅសេសសល់មួយចំនួន ដែលប្រទេសអាល្លឺម៉ង់បានបំពេញក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា និងក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាអូតាវ៉ា និងបានស្វាគមន៍ ត្រៀមខ្លួនដើម្បីចូលរួមគាំទ្រកម្ពុជាក្នុងនាមជាប្រធាន និងធ្វើម្ចាស់ផ្ទះនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ សម្រាប់ឆ្នាំ២០២៤។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក