ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរទៅកម្សាន្តលេងនៅថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ ៣ថ្ងៃជាង ១៦ម៉ឺននាក់

ព្រះសីហនុ៖ នៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តព្រះសីហនុមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តលេងសរុប ១៦១ ៤១៥នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៥៧ ០៤៦នាក់ និងភ្ញៀវអន្តរជាតិសរុប ៤ ៣៦៩នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងខេត្តព្រះសីហនុ មានកន្លែងដ៏ទាក់ទាញជាច្រើនដូចជា ភ្ញៀវទេសចរអាចអញ្ជើញមកមើលរូបសំណាកធំ រូបសំណាកព្រះសិវៈ រូបសំណាកព្រះថោងនាងនាគ រូបសំណាកព្រះស្កន្ដរូបសំណាកសីង្ហរាជមុខបី មហាវិថី វិថី អនុវិថី ផ្លូវ ស្ពានជាច្រើនខ្សែទើបសាងសង់រួច។

ជាមួយគ្នានេះ អាចគយគន់មើលទឹកសមុទ្រ ហែលទឹក និងមកញ៉ាំមឹកអាំង គ្រឿងសមុទ្រស្រស់ៗ នៅតាមឆ្នេររាម ឆ្នេរអូត្រេះ ឆ្នេរអូរឈើទាល ឆ្នេរខ្សាច់ សក្បុស ទៅលេងកោះមានទេសភាពស្អាត កោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សា កោះសំពោច (កោះរាជបុត្រ) កោះក្របី កោះឬស្សី ទឹកធ្លាក់ថ្មរូង ទឹកស្ទឹងប៉ូតាតាំ ឆ្នេរតាបារាំង ឆ្នេរថ្មយក្ស ទឹកធ្លាក់ព្រៃនប់ ក្បាលឆាយ និងកសិដ្ឋានអូរទ្រីស ជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក