ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាករមានពិការភាពកម្ពុជាចេញដំណើរទៅចូលរួមប្រកួតអាស៊ីប៉ារ៉ាហ្គេមនៅប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ប្រតិភូកីឡាជនមានពិការភាពកម្ពុជា បានចាកចេញពីកម្ពុជាឆ្ពោះទៅទីក្រុងហាន់ចូវ ប្រទេសចិន ដើម្បីចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម (ASIAN Para Games) លើកទី៤។

កីឡាករ និងកីឡាការិនីមានពិការភាពកម្ពុជា នឹងចូលរួមប្រកួតលើប្រភេទកីឡាដូចជា អត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី។ ក្នុងចំណោម ៦ប្រភេទកីឡានេះ គឺមានកីឡាជាក្រុមចំនួន២ គឺក្រុមបាល់ទះអង្គុយ បុរស ៨នាក់ និងកីឡាបាល់បោះជិះរទេះនារី ១២នាក់ ចំណែកឯ ៤ប្រភេទកីឡាទៀត មានអត្តពលិកម្នាក់ៗដូចៗគ្នា។

គូសរំលឹកថា ក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅខែមិថុនាឆ្នាំ២០២៣ កន្លងមកនេះ កម្ពុជាទទួលបានមេដាយសរុបចំនួន ៧០គ្រឿង ក្នុងនោះមេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ៤៣គ្រឿង ដោយកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ លើ ៣ប្រទេស គឺព្រុយណេ ទីម័រខាងកើត និងប្រទេសឡាវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក