ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាង ៧ពាន់នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះថយចុះជិត ២៣% បើធៀបនឹងឆ្នាំ២០២២

មណ្ឌលគិរី៖ ក្នុងរយៈពេល ៣ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ទទួលបានភ្ញៀវទេសចរជាង ៧ពាន់នាក់ ថយចុះជិត ២៣% បើធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ស៊ាង សឿន បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ទី១៤ និងទី១៥ ខែតុលា ឆ្នាំ២០២៣ ភ្ញៀវទេសចរ ដែលបានមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី មានចំនួន ៧ ៦៧០នាក់ ថយចុះ ២២,១២% ដោយឆ្នាំ២០២២ មានទេសចរសរុប ៩ ៨៤៩នាក់។

លោក ស៊ាង សឿង បានឱ្យដឹងទៀតថា ភ្ញៀវទេសចរជាតិមានចំនួន ៧ ៣៥៩នាក់ ថយចុះ ខណៈទេសចរបរទេស សរុប ៣១១នាក់ កើនឡើង ៤០,០៩% ខណៈឆ្នាំ២០២២ ទេសចរបរទេសសរុប ២២២នាក់។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា មូលហេតុនៃការថយចុះ ដោយសារឆ្នាំនេះនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេស ភ្ញៀវទេសចរពិបាកដើរកំសាន្ត ម្យ៉ាងទៀត ភ្ញៀវភាគច្រើនត្រូវទៅលេងស្រុកកំណើត។

ចំពោះ ស្ថានភាពនៅក្នុងខេត្តបណ្ឌលគីរីមានសន្តិសុខសណ្តាប់ធ្នាប់ល្អ នៅទូទាំងខេត្ត ខណៈមានការរំខានដោយភ្លៀងធ្លាក់នៅតាមតំបន់ខ្លះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក