ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ថ្ងៃ ខេត្តកែបទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់

កែប៖ ថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទីទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៦៣ ០៦៦នាក់ ក្នុងនោះភ្ញៀវជាតិ ៦២ ១៩០នាក់ និងភ្ញៀវបរទេស ៨៧៦នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តកែប។

ខេត្តកែប គឺជាខេត្តមួយដែលមានរមណីយដ្ឋានដ៏ទាក់ទាញ ក្នុងនោះមានឆ្នេរលិចទឹក កោះទន្សាយ ឆ្នេរអង្កោល ភ្នំវល្លិ៍ និងឧទ្យានកែប។ ខេត្តកែប ត្រូវបានរដ្ឋបាលខេត្តកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីចំណាប់អារម្មណ៍ភ្ញៀវទេសចរឱ្យមកលេងកម្សាន្តខេត្តជាប់សមុទ្រមួយនេះឱ្យកាន់តែច្រើន។

គូសបញ្ជាក់ថា បុណ្យសមុទ្រឆ្នាំនេះ ក៏នឹងធ្វើនៅខេត្តកែបរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០១-០៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការរៀបចំកម្មវិធីជាច្រើនដូចជា រត់ប្រណាំង និងប្រដាល់គុនខ្មែរ មហោស្រពម្ហូបអាហារ តាំងពិព័រណ៍សមិទ្ធផលនានា និងការប្រគំតន្ដ្រីមហាជនជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក