ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រឹកនេះ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី» ចាប់ផ្តើមបើកទទួលជើងហោះហើរជាផ្លូវការ

សៀមរាប៖ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី» ចាប់ផ្តើមបើកដំណើរការជាផ្លូវការទទួលនូវការហោះហើរជាលើកដំបូងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

អាកាសយានដ្ឋានសៀមរាបអង្គរ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4E ដែលមានផ្លូវរត់ប្រមាណ ៣ ៦០០ម៉ែត្រ ដែលអាចទទួលយន្តហោះប្រភេទ (Code E) ធ្វើប្រតិបត្តិការបាន។ «អាកាសយានដ្ឋានអន្តរជាតិថ្មី» នេះមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទំហំ ២០០ហិកតា ដែលមានចម្ងាយ ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និង ៥០គីឡូម៉ែត្រពីប្រជុំជនក្រុងសៀមរាប។

អាកាសយានដ្ឋានសៀមរាបអង្គរមានចំណតយន្តហោះចំនួន ៣៨ចំណត ក្នុងនោះមានចំណត Code E ចំនួន ១១ចំណត និងចំណត Code C ចំនួន ២៧ចំណត អគារប៉មបញ្ជាហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ និងមានស្ថានីយ៍អ្នកដំណើរមួយដែលអាចទទួលបានភ្ញៀវចំនួន ៧លាននាក់ នៅឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០ ០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦ ០០០តោនក្នុងឆ្នាំ២០៤០ ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥ ៨០០ជើងក្នុងឆ្នាំ២០២៤ និង ១១២ ៧០០ជើង ក្នុងឆ្នាំ២០៤០។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់របស់រដ្ឋាភិបាលចិនជាមួយរយៈពេលសាងសង់ ៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល ៥៥ឆ្នាំ។ ហើយ ៥០ឆ្នាំក្រោយ នឹងប្រគល់មកឱ្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះការចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿន ៥គីឡូម៉ែត្រតភ្ជាប់ពីអាកាសយានដ្ឋានមកផ្លូវជាតិលេខ៦ ចំណាយទឹកប្រាក់ប្រមាណ ៩៥លានដុល្លារអាមេរិក។

អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផ្ទេរសិទ្ធិឲ្យ Tourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី ដោយក្រុមហ៊ុននឹងបញ្ជូនរថយន្តធុនតូចចំនួន ២៦១គ្រឿង (តិចជាង ៧កៅអី និងឡានក្រុងតូច ៦៩គ្រឿង (មាន ៨កៅអី ដល់ ១៥កៅអី) ដើម្បីបំពេញតម្រូវការអ្នកដំណើរ។

រថយន្តធុនតូចតម្លៃ ៣៥ដុល្លារមួយជើង ឡានក្រុងតូច ៤០ដុល្លារមួយជើង។ តាក់ស៊ីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងបើកដំណើរការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តាក់ស៊ីនឹងផ្តល់សេវាកម្មប្រកបដោយជំនាញ ប្រសិទ្ធិភាពខ្ពស់ ការគួរសមឲ្យអ្នកដំណើរ យើងទទួលយកការត្រួតពិនិត្យពីភ្ញៀវនានាក្នុងអំឡុងពេលធ្វើប្រតិបត្តិការ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក