ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តកំពង់ស្ពឺណែនាំឱ្យអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣ វាងទៅផ្លូវជាតិលេខ២វិញ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបររថយន្តដឹកជញ្ចូនធំៗ ដែលមានបំណងត្រូវធ្វើដំណើរទៅខេត្តកំពត ឬរាជធានីភ្នំពេញតាមផ្លូវជាតិលខ៣ មេត្តាប្រើប្រាស់ផ្លូវជាតិលេខ២ ជាបណ្ដោះអាសន្នសិន។

រដ្ឋបាលចេញសេចក្តីជូនដំណឹងនេះដោយសារស្ថានភាពទឹកភ្លៀងធ្លាក់យ៉ាងច្រើនរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ចំណុចភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ថ្លែងដូច្នេះថា៖ «សូមសាធារណជនដែលត្រូវប្រើប្រាស់ផ្លូវជាតិលេខ៣ សូមមេត្តារកផ្លូវវៀងតាមផ្លូវជាតិលេខ២ ឬតាមបណ្ដោយផ្លូវជាតិលេខ៤១សិន។ មូលហេតុដោយសារជំនន់ទឹកភ្លៀងបានបង្កការជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៨»។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា បណ្តាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពិតិចទៅបង្ហូរលាយឡំផ្គុំរន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី៦០-៨០%។

ចំណែកឯរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី៥០-៦០%។

ស្ថានភាពនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបមួយភា្ជប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ នៅខាងកើតឆ្នេរភាគកណ្ដាល ប្រទេសវៀតណាមបានវិវត្តទៅជាសម្ពាធទាបសកម្ម។ សម្ពាធទាបសកម្មនោះ នឹងរំកិលឆ្ពោះពីទិសខាងលិចមកដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី១៧ ខែតុលា។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងទិសអាគ្នេយ៍ (Variable winds)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក