ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌ នៅវត្តវាំងចាស់

កំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមជាមួយក្រុមគ្រួសារសាច់ញាតិនិងមន្ត្រីអ្នកមុខ អ្នកការបាន អញ្ជើញចូលរួមពិធីឆ្លងបុណ្យភ្ជុំបិណ្ឌជាមួយ ពុទ្ធបរិស័ទជិតឆ្ងាយ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣នេះ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែអញ្ជើញចូលរួមបុណ្យភ្ជុំដែលហៅថាថ្ងៃឆ្លងបិណ្ឌមិនដែលខកខានឡើយ ជាពិសេសនៅទីអារាមវត្តវាំងចាស់នេះ ដោយនាំយកនូវគ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញីសម្រាប់បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ។

សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច ឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារ បុត្រធិតា សូមឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជនមាន មាតាបិតា បងប្អូនរបស់សម្តេចទាំងទ្វេរួមមាន៖ វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្តេចតេជោ ហ៊ុន សែន វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និង អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បិតាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ វិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សុថា ប្អូនស្រីបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ បុត្រាច្បងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងញាតិមិត្ត សាច់សាលោហិតទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានសោយសុខ ក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនក្រុមគ្រួសារ សាច់ញាតិ បាននាំយកចង្ហាន់គ្រឿង ឧបភោគបរិភោគ នំចំណី ភេសជ្ជៈ និងបច្ច័យវេរប្រគេនព្រះសង្ឃ និងចូលរួមរីករាយជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងថ្ងៃបុណ្យភ្ជុំ នៅវត្តវាំងចាស់ នាឱកាសនេះ។

ទេយ្យទានដែលនាំយកមកប្រគេនព្រះសង្ឈនៅវត្តវាំងចាស់ក្នុងថ្ងៃនេះរួមមាន៖ ទឹកក្រូចចំនួន ២០កេស ទឹកបរិសុទ្ធចំនួន ៣០កេស ទឹកសណ្ដែកចំនួន ៥កេស ទឹកគូលែនចំនួន ៥កេស ទឹកត្រឡាចចំនួន ៥កេស ទឹកដោះគោខាប់ចំនួន ២កេស ស្ករសចំនួន ២០គីឡូក្រាម កាកាវចំនួន ៣កេស មៀនកំប៉ុងចំនួន ៥កេស តែចំនួន ៥គីឡូក្រាម ត្រីខចំនួន ៥កេស មីចំនួន ៣កេសធំ អង្ករចំនួន ៥០០គីឡូក្រាម ត្រីងៀតចំនួន ១០គីឡូក្រាម សាច់ក្រកចំនួន ១០គីឡូក្រាម នំចិនចំនួន ២កន្ត្រក ផ្លែឈើ ចំនួន ៨កន្ត្រក ទេយ្យទានរួមទាំងថវិកាចំនួន ១សែនរៀល មានចំនួន ៣០កញ្ចប់ ទេយ្យទានរួមទាំងថវិកា ២លានរៀល មានចំនួន ១កញ្ចប់ ប្រគេនបច្ច័យកសាងចំនួន ១០លានរៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក