ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលកម្ពុជាបង្កើតទីតាំងសុវត្ថិភាពជិតព្រំដែនអេស៊ីបដល់ពលរដ្ឋកម្ពុជាដែលរស់នៅអ៊ីស្រាអែល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវទីតាំងសុវត្ថិភាពមួយនៅជិតព្រំដែនអេស៊ីប និងហ្សកដានី ដើម្បីឱ្យពលរដ្ឋខ្មែរដែលរស់នៅអ៊ីស្រាអែលដែលមានបំណងចង់ទៅទីតាំងសុវត្ថិភាពដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។

ក្នុងសារសំឡេងពិសេសព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាទីតាំងសុវត្ថិភាពនោះមានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រពីតំបន់កាហ្សា។ សម្ដេចបានបន្ថែមថាប្រសិនបើសិស្សនិស្សិតឬពលរដ្ឋខ្មែរដែលរស់នៅក្នុងទឹកដីអ៉ីស្រាអែល ចង់ទៅស្នាក់នៅទីតាំងសុវត្ថិភាពនោះ អាចចុះឈ្មោះតាមប្រព័ន្ធអនឡាញដែលក្រុមការងារនៃរាជរដ្ឋាភិបាលកម្ពុជាបានទំនាក់ទំនងផ្ដល់ជូនទៅកាន់ពួកគេ។

បើទោះជាយ៉ាងណាបើតាមសម្ដេចធិបតី ពលរដ្ឋភាគច្រើនដែលរស់នៅអ៊ីស្រាអែលសម្រេចមិនទាន់ទៅនោះទេ។

សម្ដេចថា៖ «ជាលទ្ធផលគិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងម៉ោង ៧ព្រឹកនៅប្រទេសអ៊ីស្រាអែលមានបងប្អូននិស្សិតចំនួន ៤២២នាក់បានចុះឈ្មោះតាមប្រព័ន្ធអនឡាញ។ ដោយបងប្អូនទាំង ៤២២នាក់នោះបានសម្រេចចិត្តស្នាក់នៅតំបន់ដែលខ្លួនរស់នៅនិងធ្វើការធម្មតា។ ដោយគិតថាមិនទាន់មានការចាំបាច់សម្រាប់ពួកគេដើម្បីផ្លាស់ប្ដូរទីតាំងទៅកាន់ទីតាំងសុវត្ថិភាពដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំជូននោះទេ»

សម្ដេចធិបតីបានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពនៃសង្គ្រាមអ៉ីស្រាអ៊ែល និងហាម៉ាស់នេះជានិច្ច៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក