ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីសង្គមកិច្ចឥណ្ឌូនេស៊ីរៀបចំទស្សនកិច្ចសិក្សាទៅមជ្ឈមណ្ឌលជនមានពិការភាពនៅទីក្រុងម៉ាកាសា

ឥណ្ឌូនេស៊ី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ប្រតិភូពីបណ្តាប្រទេសអាស៊ានទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាព Sentra Wirajaya-Makassar នាទីក្រុងម៉ាកាសា សាធារណៈរដ្ឋឥណ្ឌូនេស៊ី។

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម សួង ម៉េងឡុង រដ្ឋលេខាធិការ ព្រមទាំងប្រតិភូកម្ពុជាបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះដើម្បីស្វែងយល់ពីការផ្តល់ជំនាញវិជ្ជាជីវៈដល់ជនមានពិការភាពនៅក្នុងសាធារណៈរដ្ឋឥណ្ឌូនេស៊ី ។

ជាការកត់សម្គាល់ ប្រតិភូកម្ពុជាបានឈ្វេងយល់អំពីការផ្តល់ឱកាសដល់ជនមានពិការភាពលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតាមដែលរួមមានការផលិតនូវឧបករណ៍សិប្បនិមិ្មត ការផលិតទោចក្រយានដែលបម្រើដល់ជនមានពិការ គ្រឿងអគ្គិសនី ត្បាញ និងផលិតផលផលិតដោយដៃ។ល។

គួរបញ្ជាក់ផងដែរថា ក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីបានរៀបចំនូវវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក ដែលបានបញ្ចប់ទៅប្រកបដោយក្តីមោទនភាពដ៏ធំធេងសម្រាប់បណ្តាប្រទេសអាស៊ាននៃវិស័យសង្គមកិច្ច ពិសេសក្នុងកំឡុងពេលដែលសាធារណៈរដ្ឋឥណ្ឌូនេស៊ីកំពុងតែធ្វើជាប្រធានអាស៊ាន ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក