ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនមានពិការភាពក្នុងខេត្តមណ្ឌលគីរីប្រមាណ១ពាន់នាក់ បានសម្ភាសន៍ចូលក្នុងកម្មវិធីការកំណត់អត្តសញ្ញាណកម្មពិការភាព

មណ្ឌលគីរី៖ នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បានជួបប្រជុំជាមួយមន្ត្រីទទួលបន្ទុកកម្មវិធីឃុំស្រែអំពូម ស្រកពេជ្រាដា ក្នុងការតាមដាន ត្រួតពិនិត្យ លើការអនុវត្តកម្មវិធី កំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។

កិច្ចប្រជុំនេះដឹកនាំដោយអនុប្រធាននាយកដ្ឋាន លោក លុយ ចាន់រិទ្ធី ព្រមទាំងគ្រូបង្កោលនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី នាថ្ងៃពុធ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៣។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក លុយ ចាន់រិទ្ធី បានចុះពិនិត្យការសម្ភាសន៍ផ្ទាល់របស់មន្រ្តីទទួលបន្ទុកកម្មវិធីឃុំ ជូនជនមានពិការភាពបានចំនួន ២ នាក់ ដែលស្ថិតនៅភូមិស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

មន្រ្តីនៃនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច បានឱ្យដឹងថា សម្រាប់ខេត្តមណ្ឌលគិរីបានអនុវត្ត ក្រុងចំនួន១ ស្រុកចំនួន៤ ដែលមានជនពិការបានសម្ភាសន៍ចូលក្នុងកម្មវិធីការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធជាមូលដ្ឋានបានចំនួន ១ ១៦០នាក់ ក្នុងនោះមានស្រីចំនួន៤ ៩៩នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក