ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រេស៊ីលគ្រោងរៀបចំទស្សនៈកិច្ចផ្លូវការមួយទៀត ពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេស៊ីលមកកាន់កម្ពុជានៅក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ ប្រេស៊ីលគ្រោងនឹងរៀបចំឱ្យមានទស្សនៈកិច្ចផ្លូវការមួយទៀត ពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេស៊ីលមកកាន់កម្ពុជានៅក្នុងឆ្នាំ២០២៤។

គម្រោងទស្សនាកិច្ចកម្ពុជាម្តងទៀតនាឆ្នាំ២០២៤នេះ លើកឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល លោក Maura Vieira ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នាថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នៅនៅទីស្តីការក្រសួងកសិកម្ម។

ក្នុងជំនួបដំបូងនេះ លោក Maura Vieira បានលើកឡើងពីគម្រោងបើកស្ថានឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជានៅដើមឆ្នាំ២០២៤ និងចេតនាបង្កើនទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ហើយនឹងគ្រោងរៀបចំឱ្យមានទស្សនៈកិច្ចផ្លូវការមួយទៀត ពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេស៊ីលមកកាន់កម្ពុជានៅក្នុងឆ្នាំ២០២៤។

ជាការឆ្លើយតប រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះការវិវត្តថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រេស៊ីល និងបានឱ្យក្រុមការងារត្រៀមសម្របសម្រួល ដើម្បីទទួលទស្សនកិច្ចពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេស៊ីលនៅក្នុងពេលវេលាសមស្របណាមួយ។

ជាមួយគ្នាដែរ លោក ឌិត ទីណា បានគូសបញ្ជាក់អំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ដូចជាស្រូវដែលមានអតិរេកប្រមាណ ៦លានតោនក្នុងមួយឆ្នាំ សម្រាប់ការកែច្នៃនាំចេញ ព្រមទាំងដំណាំសក្តានុពលផ្សេងទៀត ជាអាទិ៍មាន ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។

លោកបានគូសបញ្ជាក់ថា កម្ពុជាជាសមាជិកអាស៊ានដែលមានទីផ្សារធំទូលាយ ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីផ្សារប្រទេសចិន ដែលនេះជាឱកាសសម្រាប់ការវិនិយោគលើការកែច្នៃនាំចេញ (Downstream)។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់ការវិនិយោគពីខាងក្រៅប្រទេសផងដែរ។

ភាគីទាំងពីរបានសាទរចំពោះការចាប់ផ្តើមនេះ និងបន្តយន្តការកិច្ចសហប្រតិបត្តិការ សិក្សាពីគ្នាទៅវិញទៅមកពីឱកាសវិនិយោគ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ជាពិសេសការធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពបរិស្ថាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក