ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តើ «នំអន្សម» មានប្រវតិ្តដូចម្តេច?

ភ្នំពេញ៖ «នំអន្សម» នៅក្នុងវចនានុក្រមខ្មែរ២០២២ បានពន្យល់ថា ជាឈ្មោះនំធ្វើដោយអង្ករដំណើប ខ្ចប់ដោយស្លឹកស្រស់ ជាទូទៅច្រើនខ្ចប់ស្លឹកចេក។ នំអន្សម មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។

អន្សមមានច្រើនប្រភេទដូចជា អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមអាំងជាដើម។ ក្នុងចំណោម នំអន្សមទាំងនេះ ភាគច្រើន នំអន្សមជ្រូក និងនំអន្សមចេក ពលរដ្ឋខ្មែរនិយមវេចនៅក្នុងពិធីបុណ្យជាតិធំៗដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក កម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យសាសនា និងកម្មវិធីផ្សេងៗទៀត។ ក្រៅពីនំអន្សម ក៏មានពលរដ្ឋខ្មែរនិយមវេចនំផ្សេងៗទៀត ដូចជានំគម និងនំបត់ជាដើម។

យោងតាមឯកសារមួយចំនួនបានឱ្យដឹងថា ក្នុងសាសនាព្រាហ្មណ៍ «នំអន្សម» គឺតំណាងឱ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនីនាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។

«នំអន្សម» គឺជានំប្រពៃណីរបស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនិងមានប្រវត្តិកើតមានក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ «ព្រះឥសូរ ឬ ព្រះសិវៈ» ដែលតំណាងឱ្យ «សសរភ្លើងឥស្វរៈ» នៃដើមកំណើតព្រះឥសូរ ដែលនាំយក សិវៈលិង្គមកគោរពបូជា ក្នុងលទ្ធិទេវរាជរបស់ព្រះអង្គ។

ប៉ុន្តែក្រោយមកការគោរពនូវ សិវៈលិង្គ នៃផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានបោះបង់ចោល និងសាបរលាបទាំងស្រុង ដោយការយល់ឃើញថា ការមានជំនឿទៅលើរឿងប្រដាប់ភេទចំអេសចំអាស វាជារឿងមិនសមហេតុផល និង ជារឿងខ្វះសីលធម៌ផងដែរ ដូចនេះហើយ នំអន្សម នៅក្នុងប្រពៃណីរបស់កម្ពុជាត្រូវបានចាត់ទុកជានំតំណាង ឱ្យការដឹងគុណឪពុក ដែលលោកខំបីបាច់រក្សាកូនៗឱ្យធំដឹងក្ដីក្នុងលោកយើងនេះ។

«នំអន្សម» ក្រៅពីអាចពិសាដោយស្ងោរ គេក៏អាចយកវាទៅចៀនហូបជ្រលក់ជាមួយទឹកត្រីផ្អែម និងបន្លែបានផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក