ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មន្ទីរសង្គមកិច្ចខេត្តកំពង់ចាម និងរដ្ឋបាលខេត្ត សហការរៀបចំពិធីអបអរសាទរ «ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា»

កំពង់ចាម៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំពិធីសំណេះសំណាលអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិម្បទាខេត្តកំពង់ចាម លោក ទូច វឌ្ឍនា បានលើកឡើងថា ការប្រារព្ធទិវាមនុស្សចាស់ ១តុលា ឆ្នាំ២០២៣ នេះ បានបង្ហាញឱ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដើម្បីឆ្លើយតបនូវគុណបំណាច់ មិនអាចកាត់ថ្លៃបាន ចំពោះមនុស្សចាស់ជាធនធានដ៏មានសារៈសំខាន់ដែល បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបង្កើត និងថែរក្សានូវសមិទ្ធផលជាតិនានា ដែលបុព្វបុរសបានបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយ។

លោកថ្លែងថា៖«ហេតុនេះ ទើបយើងចាត់ទុកថា មនុស្សចាស់ គឺជាគ្រឹះនៃបញ្ញាញាណ ជាគតិបណ្ឌិត ជាសម្បត្តិវប្បធម៌ជាតិ និងជាមរតក សម្រាប់យើងទាំងអស់គ្នា»។

ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា នេះត្រូវបានរាជរដ្ឋាភិបាល កំណត់ឱ្យរៀបចំជារៀងរាល់ឆ្នាំនៅថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ចាប់តាំងពីឆ្នាំ១៩៩៨ មក។

លោកប្រធានមន្ទីរសង្គមកិច្ចខេត្តបានលើកឡើងថា ប្រជាជនវ័យចាស់នៅប្រទេសកម្ពុជា មានភ័ព្វសំណាងជាងប្រជាជនវ័យចាស់នៅតាមបណ្តាលប្រទេសជាច្រើន ដោយសារតែប្រទេសកម្ពុជា ប្រជាជនមានទំនៀមទំលាប់ និងប្រពៃណីរស់នៅជុំគ្នាជាលក្ខណៈប្រព័ន្ធគ្រួសារ ដែលមានមនុស្សច្រើនជំនាន់រស់នៅជាមួយគ្នា ហើយការរស់នៅជាប្រព័ន្ធគ្រួសារបែបនេះ គឺជាសំណាញ់សុវត្ថិភាពបែបប្រពៃណីមួយ ដែលជួយដល់មនុស្សវ័យចាស់ មិនឱ្យជួបបញ្ហានានាចំពោះពួកគាត់។

លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនវ័យចាស់មួយចំនួន នៅតែជួបនូវបញ្ហាប្រឈម ដូចជា កត្តាសន្តិសុខហិរញ្ញវត្ថុ ការថែទាំសុខភាព ការថែទាំរយៈពេលវែង ការរស់នៅឯកា របៀបរបបនៃការរស់នៅ ការផ្លាស់ទី ទំនាក់ទំនងអន្តរជំនាន់ និងការគាំទ្រពីប្រជាជនវ័យក្មេង។

បើតាមលោកប្រធានសង្គមកិច្ចខេត្ត មនុស្សវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ស្ថិតនៅក្នុងគ្រួសារក្រីក្រ មានប័ណ្ណសមធម៌កម្រិតភាពក្រីក្រ១ និងក្រីក្រ២ ដែលកំពុងទទួលរបបជំនួយសង្គមពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់តាំងពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបចំនួន ១៦ ២៨៩នាក់ (ស្រី ១១ ២៩៦នាក់)។

ជាមួយគ្នានេះ អតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ៣ ៤៩២នាក់ និងអតីតយុទ្ធជនសរុបចំនួន ១ ២៦៧នាក់ កំពុងទទួលរបបសន្តិសុខសង្គមប្រចាំខែពីរាជរដ្ឋាភិបាល ដែលបានបើកផ្តល់តាមរយៈប្រព័ន្ធធនាគារ អេស៊ីលីដា ចំនួន ២លើកក្នុងមួយខែ និងទទួលបានការតម្លើងប្រាក់ប្រចាំខែ ជារៀងរាល់ឆ្នាំ ព្រមទាំងទទួលបាននូវសេវាសុខាភិបាល ដែលជាបន្ទុករបស់រដ្ឋ តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដូចមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យាផងដែរ។

ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ចាម បានស្នើឱ្យលោកអភិបាលក្រុង ស្រុក ជំរុញដល់លោកមេឃុំ ចៅសង្កាត់ ធ្វើបច្ចុបន្នភាព និងឱ្យដំណើរការសមាគមមនុស្សចាស់ ឃុំ សង្កាត់ ដែលនៅសេសសល់ ព្រមទាំងជួយកៀរគរសប្បុរសជននានា ឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីជាប្រយោជន៍ដ៏ឧត្ដុងឧត្ដម រួមគ្នាលើកកម្ពស់សុខុមាលភាព សេចក្តីថ្លៃថ្នូរ និងគុណភាពជីវិត របស់មនុស្សវ័យចាស់ដែលមានគុណបំណាច់យ៉ាងធំធេងចំពោះគ្រួសារ និងជាតិមាតុភូមិនៃយើង។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គឺជាកម្មវិធីអន្តរាគមន៍មួយក្នុងដំណាក់កាលរីករាលនៃជំងឺកូវីដ-១៩ សម្រាប់គ្រួសារដែលមានបណ្ណសមធម៌ ប្រភេទ១ និង២ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើង និងគ្រួសារក្រីក្រដែលមានសមាជិកផ្ទុកជំងឺអេដស៌ ដែលដឹកនាំ គ្រប់គ្រង និងអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជាសេនាធិការ។

លោកបានគូសបញ្ជាក់ថា ក្នុងខេត្តកំពង់ចាម មានប្រជាជនសរុបចំនួន ១ ១២៧ ៧២៧នាក់ (ស្រី ៥៧៦ ០៦២នាក់) មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើង ប្រមាណ ១៦ ២៨៩នាក់ (ស្រី ១១ ២៩៦នាក់) បានទទួលការឧបត្ថម្ភសាច់ប្រាក់នេះ ក្នុងចំណោមមនុស្សចាស់សរុប ១៣២ ៧៤៧នាក់ (ស្រី ៧០ ៨៧៩នាក់)។

លោកអភិបាលថ្លែងថា៖ «យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា មនុស្សចាស់ ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។ ប្រជាជាតិយើងមានប្រពៃណីវប្បធម៌ល្បីល្បាញដូចសព្ធថ្ងៃ គឺផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក