ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោស្វាគមន៍ចំពោះបណ្តាគណបក្សដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ក្រោយពីបណ្តាគណបក្សនយោបាយមួយចំនួនបានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការចង់ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ស្វាគមន៍ និងគាំទ្រចំពោះការចង់ចងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្តេចតេជោបានថ្លែងជាសារសំឡេងនារសៀលថ្ងៃទី១១ ខែតុលា ដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងធ្វើការជាមួយនឹងគណបក្សផ្សេងទៀតដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្នើភាពជាមួយនឹងគណបក្សប្រជាជន»

សម្តេចតេជោអះអាងថា គណបក្សប្រជាជនកម្ពុជាមិនបានចាត់ទុកគណបក្សប្រជាជនកម្ពុជា ជាគណបក្សធំ ហើយគណបក្សដទៃដែលគ្មានកៅអីក្នុងសភាជាគណបក្សតូចតាច ឬមិនសក្តិសមធ្វើជាដៃគូជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។

សម្តេចថ្លែងបន្តថា៖ «តាមខ្ញុំដឹងខាងរាជរដ្ឋាភិបាលបានត្រៀមទទួលយកគណបក្សចំនួន៣០ ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ក្នុងន័យនេះគណបក្សប្រជាជនកម្ពុជាត្រៀមទទួលយកនៅដៃគូទាំងអស់ដែលចង់បូករួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាក្រោមរូបភាពនៃការចងសម្ព័ន្ធភាពកិច្ចសហប្រតិបត្តិការដោយស្មើភាព និងស្មើសិទ្ធិ»

ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ឱ្យក្រុមជំនួយការថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាព្រៀងនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងអស់ដែលចងសម្ព័ន្ធភាពជាមួយគ្នា។ ហើយសម្តេចតេជោនឹងជួបពិភាក្សាជាមួយបណ្តាគណបក្សអំពីការពង្រៀងកិច្ចសហប្រតិបត្តិការនេះ ហើយនឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជា។

សម្តេចតេជោថ្លែងថា៖ «យើងពិតជាមានតម្រូវការ នៃការរួបរួមរវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅ នៃការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍន៍រយៈពេលវែង ចូលរួមជាមួយគ្នាដើម្បីការពារ នូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនិង នីតិរដ្ឋ និងកិច្ចការផ្សេងៗទៀតដែលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ឲ្យយើងទាំងអស់គ្នាជាអ្នករួបរួម ដើម្បីការពារ»

សម្តេចតេជោបន្ថែមថា៖ «យើងក៏ត្រូវមានកាតព្វកិច្ចកម្ចាត់ចោលនូវនយោបាយជ្រុលនិយមចេញឱ្យផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាទៅដល់ទៅសាមគ្គីភាព ឯកភាពជាតិ រក្សាសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍក្នុងរយៈពេលវែង»៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក