ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងទេសចរណ៍ស្នើឱ្យអាមេរិកជំរុញភ្ញៀវទេសចរ និងវិនិយោគិនមកកាន់កម្ពុជា

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានស្នើឱ្យអាមេរិកជំរុញភ្ញៀវទេសចរមកទស្សនានៅកម្ពុជា ជាពិសេសវិនិយោគិនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ខណៈអាមេរិកគឺជាទីផ្សារដ៏ធំរបស់កម្ពុជា។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ផាទីក ម៉ីហ្វី (W. Patrick Murphy) នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានូវចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដោយបានបង្ហាញអំពីគំនិតផ្តួចផ្តើម យុទ្ធសាស្ត្រ «បង្កើន៥ និង អភិវឌ្ឍ៣ (BUILD + 3Ds)។ រដ្ឋមន្ត្រីប្រាប់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើការកសាងភាពជាដៃគូល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជន។

លោករដ្ឋមន្ត្រី សុខ សូកេន បានគូសបញ្ជាក់ថា ភ្ញៀវទេសចរសហរដ្ឋអាមេរិក ជាទីផ្សារគោលដៅធំ របស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។ លោករដ្ឋមន្ត្រី បានស្នើឱ្យឯកអគ្គរដ្ឋទូត ជួយគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសវិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតបានកោតសរសើរចំពោះភាព រីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ដែលមានយុទ្ធសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់ ហើយទទួល បានការយកចិត្តដាក់ខ្ពស់លើវិស័យនេះពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកអគ្គរដ្ឋទូត សង្កេតឃើញថាកម្ពុជាជាប្រទេសដែលទទួលបានជោគជ័យក្នុងការស្តារវិបត្តិកូវីដ-១៩ និងមើលឃើញនូវសក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេសនេះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសអេកូទេសចរណ៍ និងកសិទេសចរណ៍។ ឯកអគ្គរដ្ឋទូត សង្ឃឹមថា ក៏នឹងឃើញភ្ញៀវទេសចរកម្ពុជាកាន់តែច្រើនទៅទស្សនានៅសហរដ្ឋអាមេរិកផងដែរ ខណៈនឹងខិតខំធ្វើយ៉ាងណាបន្តសម្របសម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

ភាគីទាំងពីរបានចិត្តបានប្តេជ្ញារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែរឹងមាំ និងការ បង្កើនទំនុកចិត្ត និងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក