ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ និងលោកយូហេ សាសាកាវ៉ា នឹងរួមដំណើរជាមួយគ្នាទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាខាងមុខនេះ

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រធាន Nippon Foundation លោក យូហេ សាសាកាវ៉ា នឹងរួមដំណើរជាមួយគ្នាទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចជំនួបរវាងសម្តេចតេជោ និងលោក យូហេ សាការ៉ា នៅវិមាន៧មករា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ារួមគ្នានេះ គឺជាការប្តេជ្ញាចិត្តរួមគ្នារបស់មេដឹកនាំទាំងពីរ។ លោក យូហេ សាសាកាវ៉ា បានកោតសរសើរដល់សម្តេចតេជោ ដែលជាតួអង្គសំខាន់ដែលអាចផ្តល់នូវភាពល្អប្រសើរដល់មីយ៉ាន់ម៉ារបាន នូវអ្វីដែលមីយ៉ាន់ម៉ារកំពុងជួបប្រទះនោះ គឺកម្ពុជាធ្លាប់ជួបកន្លងមកហើយ ប៉ុន្តែសម្តេចតេជោបានប្រែក្លាយបញ្ហាទាំងអស់នោះ មកកាន់សន្តិភាពដ៏ល្អប្រសើរ។

ប្រធាន Nippon Foundation ក៏បានកោតសរសើរដល់សម្តេចតេជោដែលបានធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាម ធ្លាប់មានវិបត្តិធ្ងន់ធ្ងរ បញ្ហាស្មុគស្មាញជាច្រើន មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍជឿនលឿនដ៏អស្ចារ្យ។

ជាមួយគ្នានេះលោកក៏បានស្នើសុំសម្តេចតេជោធ្វើការចែករំលែកនូវរាល់ស្នាដៃ និងបទពិសោធន៍នៃការដឹកនាំរបស់សម្តេច ដើម្បីឲ្យរូបលោកចងក្រងជាឯកសារ នៃការដឹកនាំរបស់សម្តេច ដើម្បីឲ្យពួកគាត់បានអានទុកជាមេរៀន សម្រាប់ជីវិតរបស់ពួកគាត់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក