ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនចង់ចងក្រងជាឯកសារអំពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ប្រធាន Nippon Foundation លោក យូហេ សាសាកាវ៉ា បានចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវិមាន៧មករា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដោយលោកបានកោតសរសើរដល់សម្តេចតេជោដែលបានធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាម ធ្លាប់មានវិបត្តិធ្ងន់ធ្ងរ បញ្ហាស្មុគស្មាញជាច្រើន មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍជឿនលឿនដ៏អស្ចារ្យ។

ក្នុងជំនួបគ្នានោះដែរ ភាគីជប៉ុន បានស្នើសុំសម្តេចតេជោធ្វើការចែករំលែកនូវរាល់ស្នាដៃ និងបទពិសោធន៍នៃការដឹកនាំរបស់សម្តេច ដើម្បីឲ្យរូបលោកចងក្រងជាឯកសារ នៃការដឹកនាំរបស់សម្តេច ដើម្បីឲ្យពួកគាត់បានអានទុកជាមេរៀន សម្រាប់ជីវិតរបស់ពួកគាត់។

ជំនួបគ្នានោះដែរ ភាគីទាំងពីរក៏បានពិភាក្សាពីបញ្ហានៅមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែង និងទឹកចិត្តរបស់សម្តេចតេជោ ដែលចង់ឲ្យមីយ៉ាន់មារមានស្ថានភាពល្អប្រសើរឡើងវិញ។ ជារួមភាគីជប៉ុន បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់សម្តេចតេជោ ជាតួអង្គសំខាន់ ដែលអាចផ្តល់ នូវភាពល្អប្រសើរដល់មីយ៉ាន់ម៉ារបាន ដោយសាអ្វីដែលមីយ៉ាន់ម៉ារកំពុងជួបប្រទះនោះ គឺកម្ពុជាធ្លាប់ជួបកន្លងមកហើយ ប៉ុន្តែសម្តេចតេជោបានប្រែក្លាយបញ្ហាទាំងអស់នោះ មកកាន់សន្តិភាពដ៏ល្អប្រសើរ។

ក្នុងជំនួបគ្នានោះ សម្តេចតេជោ និងលោក យូហេ សាសាកាវ៉ា បានឯកភាពគ្នា និងមានបំណងរួមដំណើរជាមួយគ្នា ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ារនាពេលខាងមុខ ដែលនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារបស់មេដឹកនាំទាំងពីរ ក្នុងការឯកភាពគ្នា មានបំណងរួមដំណើរគ្នាទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក