ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកបង្ហាញភាពវិជ្ជមានក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីជួយពង្រឹងវិស័យពិការភាពនៅកម្ពុជា

ឥណ្ឌូនេស៊ី៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជួបពិភាក្សាការងារទ្វេរភាគីជាមួយលោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិនៃក្រសួងការបរទេស សហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ចូ បៃឌិន នៅសណ្ឋាគារ សេរ៉ាថោន ទីក្រុងម៉ាកាសា សាធារណៈរដ្ឋឥណ្ឌូនេស៊ី។

ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍ថា ការជួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ានពិតជាមួយសារៈសំខាន់សម្រាប់វិស័យពិការភាព និងស្នើធ្វើយ៉ាងណាជួយដល់បណ្តាប្រទេសក្នុងអាស៊ានឱ្យបានច្រើនថែមទៀត។

ក្នុងជំនួបទ្វេរភាគីនោះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជម្រាបជូនលោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិនៃក្រសួងការបរទេស សហរដ្ឋអាមេរិកថា វិស័យពិការភាពនៅកម្ពុជាគឺទទួលបានកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលក្នុងនោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។

រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ក៏បានជម្រាបជូនលោកជំទាវ សារ៉ា មិនការ៉ា ដែលថាអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះវិស័យពិការភាព ដោយលោកគឺជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាសកម្មភាពជនពិការ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្តទៀតថាបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគឺបាននិងកំពុងបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព មានការរៀបចំផ្លូវថ្មើជើងសម្រាប់ជនពិការភ្នែក ហើយនៅតាមក្រសួង-ស្ថាប័នរដ្ឋក៏ដូចជាឯកជន រួមទាំងនៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ រមណីដ្ឋាន កន្លែងកំសាន្តនានាក៏បាននិងកំពុងរៀបចំនូវផាសុកវត្ថុដែលរួមមានជណ្តើរយោង ចំណតយានយន្ត បន្ទប់ទឹកមានធ្នាក់ដៃជាដើម សម្រាប់ជនមានពិការភាព។

បច្ចុប្បន្ននេះក្រសួងសង្គមកិច្ច និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាព ន័យនេះគឺជាការវិវឌ្ឍថ្មីមួយទៀតក្នុងវិស័យពិការភាពនៅកម្ពុជា។ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់ភាគីសហរដ្ឋអាមេរិកចូលរួមជួយផ្នែកបច្ចេកទេសដើម្បីត្រៀមការអនុវត្តច្បាប់នេះនាពេលខាងមុខ។

ជាមួយគ្នានោះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជួយពង្រឹងសមត្ថភាពអំពីការលើកកម្ពស់សិទ្ធិជនមានពិការភាពដល់អ្នកជំនាញច្បាប់រួមមានមេធាវី ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីនគរបាលយុត្តិធម៌។ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា ក៏បានស្នើដល់ភាគីសហរដ្ឋអាមេរិក ចូលរួមជួយកផ្នែកបច្ចេកទេសដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីពិការភាព និងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពនៅកម្ពុជា។

ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបជូនលោកជំទាវ សារ៉ា មិនការ៉ា ពិនិត្យលទ្ធភាពផ្តល់ជំនួយជួយកម្ពុជាក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ការបង្កលក្ខណៈងាយស្រួយ ឬផាសុកវត្ថុសម្រាប់ជនមានពិការភាពនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងសាកល្បងក្នុងខេត្តណាមួយនៅ។

ជាការឆ្លើយតបលោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិនៃក្រសួងការបរទេស សហរដ្ឋអាម៉េរិក បានសម្តែងនូវការចាប់អារម្មណ៍និងរីករាយទទួលស្វាគមន៍ចំពោះសំណើរផ្លូវការពីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើកិច្ចការងារដ៏មានសារៈសំខាន់នេះជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ លោកជំទាវ សារ៉ា មិនការ៉ា ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ដើម្បីអញ្ជើញធ្វើទស្សនៈកិច្ចមកព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកជំទាវ សារ៉ា មិនការ៉ា ថា “កម្ពុជាពិតជាដៃគូ សំខាន់របស់យើង។ យើងប្តេជ្ញាចិត្តចំពោះពិការភាព មិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងលើទ្វេភាគីជាមួយប្រទេសកម្ពុជា ដូច្នេះខ្ញុំគិតថាមានការងារល្អដែលត្រូវធ្វើ។”

នៅចុងបញ្ចប់នៃកិច្ចជំនួបទ្វេរភាគីនោះ ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញនូវក្តីសង្ឃឹមថា កម្ពុជានិងសហរដ្ឋអាមេរិកនឹងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត ពិសេសដើម្បីឧត្តមប្រយោជន៍របស់ជនមានពិការភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក