សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ | អីយ៉ា!! ភ្ញៀវទេសចរជាច្រើនមកលេងបុណ្យភូមិមានជើង និង ចូលរួមភ្លក់ និង លេងល្បែងប្រជាប្រិយ របស់ជនជាតិដើមភាគតិច | នាយករដ្ឋមន្ត្រីអំពាវនាវឲ្យចូលរួមគោរពអនុសញ្ញាអូតាវ៉ា |

ប្រេស៊ីលគ្រោងបើកស្ថានទូតនៅកម្ពុជាក្នុងឆ្នាំ២០២៤ និងអញ្ជើញសម្ដេចធិបតីទៅទស្សនកិច្ចនៅប្រទេសខ្លួនផងដែរ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) បានអបអរសាទរចំពោះការឡើងកាន់អំណាចរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រកាសថាប្រទេសលោកគ្រោងបើកស្ថានទូតអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៤ ខាងមុខ។ លោកក៏បានអញ្ជើញសម្ដេចធិបតីធ្វើទស្សនកិច្ចនៅប្រេស៊ីលនៅពេលខាងមុខផងដែរ។

លោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) បានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្ដិភាព រាជធានីភ្នំពេញថា ប្រទេសប្រេស៊ីលមានបំណងក្នុងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

លោកបានអបអរសាទរចំពោះភាពជានាយករដ្ឋមន្ត្រីរបស់សម្ដេចធិបតី និងរីករាយចំពោះការការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ខណៈលោកថាប្រេស៊ីលក៏គ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីលផងដែរ។

លោកបានអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសប្រេស៊ីលក្នុងពេលវេលាសមស្របណាមួយ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល និងពង្រឹងបន្ថែមទៀត ខណៈពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល។

ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក