ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្តដឹកនាំ វគ្គបណ្តុះបណ្តាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសទី ដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានដឹកនាំបន្តក្នុងសប្តាហ៍ទី២ នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី២ ដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមអាទិភាព៣ បានដាក់ចេញ ដើម្បីគាំទ្រកំណែទម្រង់ និងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះធ្វើឡើងនៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ២រសៀល។

លោក ឈាង រ៉ា បានឱ្យដឹងថា គោលបំណងនៃមេរៀនក្នុងសប្តាហ៍ទី២នេះ គឺសំដៅឆ្លុៈបញ្ចាំងអំពីលំនាំផ្សេងៗនៃភាពជាអ្នកដឹកនាំ រាប់ពីភាពជាអ្នកដឹកនាំដែលជម្រុញការផ្ផ្លាស់ប្តូរវិជ្ជមាន ភាពជាអ្នកដឹកនាំបត់បែនសមស្របតាមបរិបទជាក់ស្តែង និងភាពជាអ្នកដឹកនាំឈរលើកិច្ចសហការសម្រេចគោលដៅរួមជាដើម។

លោកបញ្ជាក់ថា លំនាំទាំងអស់គឺត្រូវយកមកឆ្លុះបញ្ចាំងជាមួយបទពិសោធន៍ដែលមាន និងលើកិច្ចការអនុវត្តន៍ជាក់ស្តែងនៅតាមអង្គភាពជំនាញនីមួយៗ សំដៅដំណោះស្រាយសមស្រប សម្រាប់គ្រប់បញ្ហាប្រឈម។

គួរឱ្យដឹងដែថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់ថ្ងៃអង្គារ ពេញមួយរសៀល តាមប្រព័ន្ធវីដេអូសន្និសទី (video conferencing) ដែលមានសមាសភាពចូលរួមសរុបចំនួន ១ ៩១០នាក់ ចាប់ពីប្រធានការិយាល័យទីស្តីការក្រសួងសុខាភិបាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល ព្រមទាំងប្រធានអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក