ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា នៅក្នុងអំឡុងមួយសប្ដាហ៍ទៅមុខនេះ នៅលើផ្ទៃប្រទេស កម្រិតទឹកភ្លៀងធ្លាក់នឹងថមថយ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។
ស្ថានភាពនេះបណ្តាលមកពីកម្ពុជា ទទួលរងនូវកម្លាំងរុញច្រានពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឲ្យប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយលើភាគខាងត្បូងប្រទេសកម្ពុជា។
បើតាមក្រសួងធនធានទឹក នៅក្នុងអំឡុងមួយសប្ដាហ៍ទៅមុខនេះ នៅលើផ្ទៃប្រទេស កម្រិតទឹកភ្លៀងធ្លាក់នឹងថមថយនិងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៣០-៥០%៕