ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មន្ត្រីរាជការនឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលម្នាក់ ៥ម៉ឺនរៀល នាឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយបៀវត្សខែតុលា

ភ្នំពេញ៖ មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួនទឹកប្រាក់ ៥០ ០០០ រៀល (ប្រាំម៉ឺន) ក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែតុលា។

យោងតាមសេចក្តីជូនដំណឹងស្តីពី «ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣» របស់ក្រសួងមុខងារសាធារណៈ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់បៀវត្យជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្ដល់ប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឱ្យបានដល់ សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ក្រសួងបានឱ្យដឹងទៀតថា ត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្សលើក ទី១សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៣ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន។

ដោយឡែកសម្រាប់ការបើកផ្ដល់បៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០២៣ ត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក