ភ្នំពេញ: នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជូនថ្លែងអំណរគុណចំពោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្ញើសារលិខិតអបអរសាទរចំពោះសម្តេចតេជោក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព (The Order of Friendship) ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ ។
ក្នុងសារលិខិតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា "សក្ខីកម្មជាវិជ្ជាមានដែលខ្ញុំ ទទួលបាននាវរោសកាសនេះ គឺជាមោទកភាពខ្ពង់ខ្ពស់ក្រៃលែង សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបានកំពុងនិងបន្តពង្រឹងស្មារតីមេត្រីភាព សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសជាមួយ សហព័ន្ធរុស្ស៊ី ក៏ដូចបណ្ដាប្រទេសនានានៅលើសកលលោកផងដែរ" ។