ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានបំភ្លឺថា ពុំមានការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់»ឡើយ

ក្រចេះ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានដោយបំភ្លឺថា ពុំមានការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ក្នុងភូមិសាស្រ្តខេត្ត- ក្រចេះ និងខេត្តស្ទឹងត្រែងឡើយ។ ការបំភ្លឺនេះធ្វើឡើងសម្រាប់ឆ្លើយតបទៅនឹងព័ត៌មានផ្សាយដោយវិទ្យុក្នុងស្រុកមួយកាលពីថ្មីៗនេះ។

ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ផ្អែកលើរូបភាពថតពីផ្កាយរណបមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នូវសកម្មភាពការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» តាមការផ្សព្វផ្សាយរបស់វិទ្យុនោះឡើយ។

ក្រសួងបរិស្ថានអះអាងថា ទីតាំងនោះពុំមានការឈូសឆាយ ខណៈមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានធ្វើការល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះដោយមិនបានជួបប្រទះនូវសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខាងលើនោះទេ។

ចំពោះផ្លូវដែលវិទ្យុក្នុងស្រុកផ្សព្វផ្សាយនោះ ជាករណីដែលក្រុមការងារពង្រឹងការអនុវត្តច្បាប់ បានបង្ក្រាបនិងចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈសំណុំរឿងលេខ០២០/២៣ បស្កាក្រច ដែលបច្ចុប្បន្នចៅក្រមស៊ើបសួរកំពុងចាត់ការតាមនីតិវិធី។

ក្រសួងបរិស្ថានបញ្ជាក់ថា រាល់សកម្មភាពបទល្មើស កាប់បំផ្លាញព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថានគ្រប់គ្រង គឺត្រូវបានចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី មិនមានការលើកលែងឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក