ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលករថៃ ១៥នាក់ នៅអ៊ីស្រាអែលនឹងមកដល់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍

ថៃ៖ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Phiphat Ratchakitprakarn បានថ្លែងឱ្យដឹង កាលពីថ្ងៃចន្ទ ទី៩ ថា ពលករថៃដំបូងនៅអ៊ីស្រាអែលនឹងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន The Nation។

ដំណើរធ្វើមាតុភូមិនិវត្តន៍នេះកើតឡើងបន្ទាប់ពីការវាយប្រហារដោយអង្គការនយោបាយ និងសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស លើទីប្រជុំជនអ៊ីស្រាអែលចំនួនពីរក្បែរតំបន់ Gaza Strip តាំងពីថ្ងៃសៅរ៍។

លោក Phiphat បានឱ្យដឹងថា ក្រសួងការបរទេស និងការងារកំពុងធ្វើការយ៉ាងសកម្មក្នុងការជម្លៀសប្រជាជនថៃទៅកាន់តំបន់សុវត្ថិភាព ក៏ដូចជាផែនការនាំយកប្រជាជនថៃត្រឡប់ទៅប្រទេសថៃវិញ។

ទន្ទឹមនេះ លោកបញ្ជាក់ទៀតថា កម្មករ ១៥នាក់នឹងមកដល់តាមជើងហោះហើរពីរ ដោយលោកបានពន្យល់ថា ជើងហោះហើរ LY081 ដែលមានកម្មករចំនួន ៥នាក់នៅលើយន្តហោះនឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិថៃ នៅម៉ោង ១០:៣៥នាទីព្រឹក ខណៈដែលជើងហោះហើរ LY083 ដែលមានកម្មករចំនួន ១០នាក់ គ្រោងនឹងចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ នៅម៉ោង ១២:៣៥ថ្ងៃត្រង់ផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Phiphat Ratchakitprakarn បានបន្ថែមថា ទីប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការងារនៅស្ថានទូតថៃប្រចាំនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ត្រូវបានចាត់ឱ្យទៅសួរសុខទុក្ខកម្មករថៃចំនួន ២៥៦នាក់នៅមជ្ឈមណ្ឌលជម្លៀសការងាររបស់អ៊ីស្រាអែល។

គួរឱ្យដឹងដែរថា អនុរដ្ឋមន្រ្តីការបរទេសថៃ លោក Jakkapong Sangmanee បានឱ្យដឹងពី រាជរដ្ឋាភិបាលថៃកំពុងតែធ្វើការ ដើម្បីជម្លៀសជនជាតិថៃរាប់ពាន់នាក់ចេញពីជម្លោះ ដែលបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។

លោក Jakkapong បានបញ្ជាក់ថា ជនជាតិថៃប្រមាណ ៥ ០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់មានហានិភ័យខ្ពស់ ទៅកាន់កន្លែងមានសុវត្ថិភាព ហើយជនជាតិថៃជាង ៣ ០០០នាក់ បានស្នើសុំវិលត្រឡប់មកកាន់ប្រទេសថៃវិញ។ ក្នុងនោះ ជនជាតិថៃ ១១នាក់ ក៏ត្រូវបានចាប់ជាចំណាប់ខ្មាំងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក