ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក នេត សាវឿន បញ្ជាឱ្យលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមខុនដូរ និងក្លឹបកម្សាន្តនានា

ភ្នំពេញ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានចេញគោលការណ៍ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិទាំងអស់ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គ្រប់គ្រងសារធាតុគីមីនាំចូល និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្តនានា។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ជាពិសេសសិល្បករ សិល្បការិនី ត្រូវចូលរួមផ្សព្វផ្សាយនូវសារអប់រំពីឥទ្ធិពលអាក្រក់នៃការប្រើប្រាស់គ្រឿងញៀន ដោយផ្សព្វផ្សាយសារអប់រំទាំងនោះនៅតាមបណ្តាញសារព័ត៌មាន បណ្តាញផ្សព្វផ្សាយសង្គម វិទ្យុ ទូរទស្សន៍ ទូរស័ព្ទចល័ត បដា ប៉ាណូ ខិត្តប័ណ្ឌ លើវិក្កយបត្របង់ទឹកភ្លើង និងលើផលិតផលផ្សេងៗ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំឱ្យមានការបញ្ចូលប្រធានបទពាក់ព័ន្ធគ្រឿងញៀន ក្នុងកម្មវិធីសិក្សា និងវិញ្ញាសាប្រឡង ឬកម្មវិធីប្រឡងតែងកំណាព្យ គូរគំនូរ ឬអត្ថបទនិពន្ធ ឬផលិតជាបទចម្រៀង ឬរឿងអប់រំខ្លីៗ។

ការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតែមានកំណើនខ្លាំងនៅក្នុងក្របខណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ ខណៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀននៅក្នុងស្រទាប់យុវវ័យបានរាលដាលគួរឱ្យព្រួយបារម្ភ ហើយបញ្ហានេះនៅតែជាកង្វល់របស់ពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគូសបញ្ជាក់ថា ការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ត្រូវបានរកឃើញ និងបង្កា្របបានជាបន្តបន្ទាប់ ហើយភាគច្រើនរកឃើញបទល្មើសនេះនៅទីតាំងដែលលួចកែច្នៃសារធាតុគីមីផ្សំខុសច្បាប់។

ដូច្នេះឧបនាយករដ្ឋមន្ត្រី នេត សារឿន បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងសារធាតុគីមីនាំចូលទាំងឡាយណាដែលអាចយកមកកែច្នៃផលិតជាសារធាតុញៀនបាន ដោយរាល់ការប្រើប្រាស់ រក្សាទុក ដឹកជញ្ជូន ជួញដូរ សន្និធិ សារធាតុគីមីទាំងអស់ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់។ ជាពិសេសបង្កើតជាយន្តការថ្នាក់ជាតិមួយដើម្បីគ្រប់គ្រងសារធាតុគីមីផ្សំដែលអាចបង្វែរទៅជាផលិតជាគ្រឿងញៀនបាន។

ទន្ទឹមនឹងនេះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានណែនាំឱ្យគណៈបញ្ជាការឯកភាពរាជធានីខេត្ត លុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន និងកន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ។ល។ ដោយត្រូវគ្រប់គ្រងឲ្យបានម្ចាស់អាជីវកម្មពិតប្រាកដមានកិច្ចសន្យាច្បាស់លាស់ និងចាត់វិធានការបង្ក្រាបជាបន្ទាន់ពេលមានព័ត៌មាន អំពីការប្រើប្រាស់និងជួញដូរគ្រឿងញៀនក្នុងទីតាំង សប្បាយដ្ឋានទាំងនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក